ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំបាល់បោះប្តេជ្ញាបង្កើនគុណផលដើម្បីសម្រួចសមត្ថភាពអត្តពលិកប្រជែងលើឆាកអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី ៦ របស់ខ្លួន ដោយបានបោះ ឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មីកាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៧ នៅវិទ្យាល័យបឹងត្របែក។ សហព័ន្ធនេះ មានសមាជិកប្រតិបត្តិ១៩នាក់ ប៉ុន្តែអណត្តិថ្មី សមាជិកប្រតិបត្តិ៣នាក់លាលែងពីតួនាទី ដោយឡែកសមាជិកនៅសល់ទាំង១៦នាក់ ត្រូវបានមហាសន្និបាតមិនជ្រើសរើសបំពេញបន្ថែមឡើយ ។ មហាសន្និបាតឯកភាពគ្នាដោយបោះឆ្នោតជាកញ្ចប់តាមរយៈការលើកដៃអនុម័ត ។

មហាសន្និបាតមានសមាសភាពអ្នកដែលមានសិទ្ធិបោះឆ្នោត៣៧នាក់ ក្នុងនោះសន្លឹកឆ្នោតបានការ គឺចំនួន៣៧សន្លឹក ដូច្នេះសមាជិកប្រតិបត្តិទាំង១៦នាក់ដែលនៅសល់ពីការលាលែងចំនួន៣នាក់ខាងលើបានជាប់ឆ្នោតជា ជាប្រធាន អនុប្រធាន អគ្គលេខធិការ អគ្គលេខាធិការរង អគ្គហិញ្ញិក និងសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់បោះអាណត្តិទី៧ដើម្បីបន្តការដឹកនាំបន្តទៀត។

លោកស៊ាន បូរ៉ាត បន្តតំណែងជាប្រធានសហព័ន្ធ លោកអ៊ុក សិទ្ធិជាតិ ជាអនុប្រធាន និង អនុប្រធាន ៣ នាក់ទៀត គឺលោក ឈី សម្បត្តិ ស៊ាន បូរិន្ទ គឹម រ័ត្ននារិន ។ លោកកៅ កាន់ណាលី អគ្គលេខាធិការលោក ប៉ុន សុខអ គ្គហិរញ្ញិក ។ សមាជិកប្រតិបត្តិ៩រូបទៀត មានលោក ឯក សុគន្ធ ហ៊ុន សាមុត ដួង មាសចំរើន ឃុន សំបូរ ម៉ក់ ចាន់ភិរុណ ជា កុកទ្រី ថៀង សុខេង អ៊ុ ចាន់តារ៉ា និង លោកនាក់ ច័ន្ទភិវឌ្ឍន៍ ។

លោក អ៊ុកសិទ្ធជាតិ អគ្គនាយកកីឡា និងជាអនុប្រធានសហព័ន្ធបាល់បោះបានលើកឡើងថា កាលពីអាណត្តិទី៦ បាល់បោះកម្ពុជា មានការរីកចំរើនល្អប្រសើរ ទាំងសកម្មភាពប្រកួតក្នុងស្រុក និងក្រៅស្រុក ជាក់ស្តែងដូចជាលទ្ធផលប្រកួតកីឡាស៊ីហ្គេម នៅប្រទេសសង្ហបុរីឆ្នាំ២០១៥ជាដើម ។ លោកបានបន្តទៀតថា សម្រាប់អាណត្តិថ្មីនេះ យើងត្រូវចាប់ដៃគ្នាចូលរួមអភិវឌ្ឍបាល់បោះ ដើម្បីបង្កើននូវគុណផលឲ្យបានកាន់តែប្រសើរឡើងថែមទៀត ទាំងនៅថ្នាក់ជាតិនិងលើឆាកអន្តរជាតិ ពិសេសត្រូវដាក់ផែនការធ្វើយ៉ាងណា បង្កើតវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ស្វែងរកធនធានកីឡាករកីឡាការិនីថ្នាលដែលមានសមត្ថភាពទេព្យកោសល្យទាំងបណ្តាលខេត្ត និងរាជធានី យកមកបណ្តុះបណ្តាល ត្រៀមឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣ ៕ សារីម

W W (1)


ចែករំលែក៖