ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសត្វមាន់មួយគ្រឿងបុកម៉ូតូហុងដាឌ្រីមពេញទំហឹងរងរបួសធ្ងន់២នាក់សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ ហើយត្រូវបានគេជួយហៅរថយន្តសាម៊ុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជួបនឹងគ្រោះថ្នាក់ចរាចរបង្កឡើង ដោយរថយន្តដឹកសត្វមាន់បើកបរមិនគោរពច្បាប់ចរចរាចរហើយបើកមកបុកពេញទំហឹង ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបម៉ុងឫទ្ធី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកមាន់មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AH 3021 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាកម្មករបួននាក់ទៀត តាមតាមបណ្តោយផ្លូវឧញ៉ាម៉ុងឫទ្ធីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុអ្នកបើកបរមិនគោរពច្បាប់ចរាចរ (ភ្លើងស្តុប)ហើយបានបន្ថែមល្បឿនយ៉ាងលឿន ហើយក៍ជ្រុលបុកនឹងម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរ៊ីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG 7291 បើកបរដោយបុរសពីរនាក់ ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់អូសជិត១០ម៉ែត្រ ទើបរថយន្តទៅមុខលែងរួចហើយជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់គ្លីនិកឯកជនរស្មី។

ដោយឡែកអ្នកបើកបររថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំជំនាញចរាចរណ៍រាជធានីមកវាស់វែង និងអូសរថយន្ត និងម៉ូតូរួមទាំងអ្នកបើកបរយកទៅរក្សាទុកនៅស្នងការរាជធានីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

ab (4) ab ab (1) ab (2) ab (3)


ចែករំលែក៖