ព័ត៌មានទាន់ហេតុការណ៍៖

ចាប់មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់នៅឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល បង្រ្កាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនល្មើសទាំង២នាក់នេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៦កញ្ចប់ ,ទូរស័ព្ទដៃ០២គ្រឿងម៉ាកណូគាចុចពិល ,សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះ បាវ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ខ្លឹង ឌី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនល្មើសទាំង២នាក់នេះមានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថានៅក្នុងភូមិសាស្ត្រឃុំព្រែកអំបិលមានមុខសញ្ញាធ្វើសកម្មភាពជួញដូរគ្រឿងញៀនរួចមក សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល ចុះធ្វើការស្រាវជ្រាវរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនល្មើសទាំង២នាក់រួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ
ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖