ភ្នំពេញ៖ រថយន្តដឹកដីបើក លឿនគេចពីរថយន្តឡិចសុីសរេចង្កូចទៅបុកជាមួយរថយន្តក្រឡុកសុីម៉ង់ត៍រងការខូចខាតទាំងពីរគ្រឿង ។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៨និង៤៥នាទីថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវទៅព្រៃស ក្នុងភូមិប្រការខាងកើត សង្កាត់ព្រៃស ខណ្ខដង្កោ។
តៃកុងរថយន្តដែលបង្កមានឈ្មោះ យឿង ប៊ុនថន អាយុ៣២ឆ្នាំមុខ របរបើកបរស្នាក់នៅក្នុងការដ្ឋានមានស្រុក កំណើតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអងស្នួល ខេត្តកណ្តាល ជាអ្នកបើកបរអោយក្រុមហ៊ុនដែលមានថៅកែឈ្មោះតាហេង ។ ចំណែកតៃកុងរថយន្តរងគ្រោះ មានឈ្មោះ ម៉ម លក្ខ័ អាយុ៣២ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភ្នំប្រសិទ បើកបរអោយក្រុម ហ៊ុនក្រឡុកសុីម៉ង់ត៍ បានរត់បាត់ព្រោះឃើញអ្នកបើកបរកៀបជាប់និងរថយន្តស្មានតែស្លាប់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងគេឃើញ មានរថយន្តកុងតឺន័របានចតនៅតាមផ្លូវជាហូរហែរ ហើយក៏មានរថយន្តដឹកដីដែលមានស្លាកលេខ ភ្នំពេញ 3C.5791 ជារថយន្តរបស់. តាហេងជាថៅកែ. បានធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនស្របពេលនោះក៏មានរថយន្តក្រឡុកសុីម៉ងត៍មានស្លាកលេខព្រះសីហនុ 5A.0080 ធ្វើដំណើរពីលិចទៅកើតស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកលុចសុីសមិនចាំស្លាកលេខបានបើកវ៉ារថយន្តក្រឡុកសុីម៉ងត៍នោះគេចផុតទៅធ្វើអោយរថយន្តដឹកដីនោះបានចាប់ហ្រ្វាំងមិនទាន់បានរ៉េទៅបុកនិងរថយន្តក្រឡុកសុីម៉ងត៍ពេញទំហឹងផ្នែកខាងក្រោយបណ្តាលអោយរថយន្តដឹកដីខ្ទេចមួយចំហៀងខាងធ្វេងធ្វើអោយតៃកុងរថយន្តគៀបជាប់និងកាប៊ិនសំណាងល្អរងរបួសស្រាល។
ក្រោយពីរហេតុការនេះកើតឡើងហើយក៏មានសម្ថតកិច្ចប៉ស្តិទៅដល់កន្លែងហើយបានជួយគាស់យកអ្នកបើកបរចេញមកហើយបានរាយការណ៍ទៅចរាចរណ៍ខណ្ខដង្កោសហការណ៍ជាមួយខាងចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែង រួចហើយបានយកទៅរក្សារទុក្ខនៅការិយាល័យចរាចរណ៍ក្រុងដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។
ក្នុងនោះផងដែរប្រជាពករដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះក៏មានការសំណូមពរដល់មន្ត្រីដែលពាក់ពន្ធ័សូមអោយជួយមើលផងព្រោះក្រុមរថយន្តដឹកដី ដឹកដែកជារបស់ថៅកែឈ្មោះ តាហេង តែងតែបើកបរមិនគោរពសិទ្ធិប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវនោះទេអាងតែខ្លួនមានអំណាច ៕ ភារ៉ា ដង្កោ