ព័ត៌មានទាន់ហេតុការណ៍៖

លោកម៉ក់ ពេជ្ជរិទ្ធ : ទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាក្តីបារម្ភរបស់ក្រុមការងារគណបក្សប្រជាជន

ចែករំលែក៖

ខេត្តកណ្តាល : ជាថ្មីម្តងទៀតលោកម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំចំនួន៣នៅក្នុងស្រុកកៀនស្វាយ បានប្រាប់ប្រជាពលរដ្ឋដូច្នេះ ថា ” ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួបសំណេះសំណាលជាមួយបងប្អូននៅពេលនេះ គឺដើម្បីស្វែងយល់ពី

ទុក្ខលំបាករបស់ប្រជាពលរដ្ឋដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ….មិនមែនចុះមកដើម្បីសន្យាហើយមិនធ្វើនោះទេ..ទង្វើបែបនេះមិនអាចទទួលយកបានឡើយ ហើយក៍មិនមែនជាមន្ត្រីក្រុមការងាររបស់គណបក្សប្រជាជនចុះជួយប្រជាជននៅតាមមូលដ្ឋានដែរ…! បើជាមន្ត្រីរបស់គណបក្សប្រជាជនពិតប្រាកដគឺបំរើប្រជាជន…..យក
ចិត្តទុកដាក់ជាមួយប្រជាជន..ដោះ ស្រាយសំណូមពរជូនប្រជាជនដោយមិនប្រកាន់និន្នាការនយោ បាយ….មិនរើសអើង…តែសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតថា មានតែគណបក្សប្រជាជនប៉ុណ្ណោះដែលយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតទទួលបានសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ និងការពារស្ថិរភាព នយោបាយ….។

ប្រសាសន៍បញ្ជាក់ជាថ្មីនេះបានលើកឡើងនៅគ្រាដែល លោកម៉ក់ ពេជ្ជរឹទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ ,ឃុំភូមិធំ និងឃុំគគីរ ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀន ស្វាយ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានប្រជា ពលរដ្ឋចូលរួមជិត៥០០នាក់ ។

ក្នុងពិធីជួបសំណេះសំណាលនេះ លោកបានបញ្ជាក់បន្ថែមថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក..កុំខ្លាចរអែងអី…ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ…! ក្រុមការងារចុះមកជួបជាមួយបងប្អូននៅពេលនេះគឺជាកូនចៅរបស់ទេវតាអោយមកបំរើប្រជាពលរដ្ឋ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងគ្រួសារក៍ជានៅក្នុងមូលដ្ឋាន…អ្វីដែលជួបការលំបាកនៅក្នុងគ្រួសារនិងសំណូមពរយ៉ាងណានោះ.. សូមនិយាយអោយត្រង់ៗមក.. ដើម្បីអោយក្រុមការងាររកវិធីដោះស្រាយជូនទៅតាមសំណូមពរ ..សូមកុំខ្លាចរអែងអី…! ។

លោកបានបន្តថា អនុវត្តតាមប្រសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុងនិងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងាត្រូវចុះតាមមូលដ្ឋានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋមិនអោយប្រជាពលរដ្ឋណាម្នាក់អត់អង្ករច្រកឆ្នាំនោះឡើយ…ប្រសាសន៍ផ្តាំផ្ញើក្នុងភាពទទួលខុសត្រូវជាមួយប្រជាពលរដ្ឋនេះ ត្រូវបានក្រុមការងារចុះតាមមូលដ្ឋានអនុវត្តជាប្រចាំ ។

អ្វីដែលសំខាន់សូមលោកមេភូមិ-មេឃុំដែលជាសេនាធិការអោយក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ពត៍មានអោយបានហើយរាយការណ៍ពីតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋមកក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ ។

ជាមួយនិងសំណូមពរជាច្រើនដូចជាខ្វះខាតថវិការក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិការសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ ខ្វះបណ្តាញទឹកស្អាត, ត្រូវបានឯកឧត្តមប្រធានក្រុមការងារដោះស្រាយជូនភ្លាម់ៗ និងផ្តល់អំណោយជាមីក្នុង១គ្រួសារៗ អង្ករ១០គីឡូក្រាម ចំពោះស្ត្រីដែលឆ្លងទន្លេទទួលបានថវិការ២០ម៉ឺនរៀលគ្រប់ក្រុមគ្រួសារទាំងអស់ ៕សណ្តោស

1

2

7

8

3

6

9

4

5

 


ចែករំលែក៖