ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើករថយន្តឈប់តាមផ្លូវត្រូវជនសង្ស័យបើកទ្វារលួចលុយអស់១០០០ដុល្លារ ទូរស័ព្ទ៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានទៅប៉ុស្តិ៍ចោមចៅ ដាក់ពាក្យបណ្តឹងបន្ទាប់ពីត្រូវចោរ បើកទ្វាររថយន្តរបស់គាត់យកកាបូបលុយសរុបជាទឹកប្រាក់ចំនួន១០០០ដុល្លារ ទូរសព្ទដៃ៣គ្រឿង កាតធនាគារ៣ និងអត្តសញ្ញាណប័ណ្ណ១ ហើយគេចខ្លួនបាត់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមផ្លូវវេងស្រេងភូមិចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណុចទល់មុខក្រុមហ៊ុនក្រោន។

ស្ត្រីរងគ្រោះឈ្មោះព្រំ គន្ធីអាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅបុរីលឹមឈាងហាក់ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានបើករថយន្តតាមបណ្តោយផ្លូវវេងស្រេងពីរង្វង់មូលចោចៅ ទៅស្ទឹងមានជ័យ លុះមកដល់ចំកើតហេតុ កូនរបស់ស្ត្រីរងគ្រោះបានរាគបត់ជើង ខណៈនោះគាត់ក៏បានឈប់រថយន្តលាងគូថកូន ស្រាប់តែចោរមាន គ្នា២នាក់ ជិះម៉ូតូសង់កូរ៉េ មិនចាំស្លាកលេខបើកទ្វាររថយន្តយកកាបូបនិងទូរស័ព្ទហើយជិះម៉ូតូគេចខ្លួនបាត់។

ទ្រព្យសម្បត្តិដែលមាននៅក្នុងកាបូបមានលុយ១០០០ដុល្លារទូរស័ព្ទសាំស៊ុង១គ្រឿង ទូរស័ព្ទអាយហ្វូនសិច១គ្រឿង ទូរស័ព្ទហូវេ១គ្រឿង អត្តសញ្ញាណប័ណ្ណ១ លិខិតឆ្លងដែន១ និងកាតធនាគារចំនួន៣សន្លឹកផងដែរ។

ក្រោយពីកើតហេតុស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោចៅដើម្បីឱ្យសមត្ថកិច្ចវែកមុខរកមុខសញ្ញាដើម្បីប្តន់ទារទោសតាមច្បាប់៕សុខាសែនជ័យ

image1-600x337

image2-600x337

 

 


ចែករំលែក៖