ព័ត៌មានទាន់ហេតុការណ៍៖

មកពីផឹកសុីជាមួយកូនប្រសារចុះមុជទឹកស្រះលង់ស្លាប់

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់បានលង់ទឹកស្រះស្លាប់ក្រោយត្រឡប់មកពីផឹកស៊ីជាមួយកូនប្រសារវិញ ។

ហេតុការណ៍ការភ្ញាក់ផ្ញើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១៧ និង១០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ក្រុម១ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រុមគ្រួសាបានប្រាប់ថា សពជនរងគ្រោះមាន ឈ្មោះ អ៊ុង សារួនណា ភេទប្រុសអាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិម្ទេស ស្រុកជីភូ ខេត្តស្វាយរៀង។

លោក ប៊ុន សុធារុណ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមន្ត្រីអគ្គិសនីកម្ពុជា ត្រូវជាកូនប្រសារ បានអោយដឹងថា មុខកើតហេតុគាត់និងឪពុកក្មេកបានទៅផឹកស៊ីនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីផឹកស៊ីស្រវឹងគាត់បានឌុបឪពុកក្មេកគោលបំណងត្រឡប់មកផ្ទះវិញខណះមកដល់ស្រះទឹកខាងលើ ឪក្មេកប្រាប់ថា ចុះលាងខ្លួនមួយភ្លេត ពេលនោះគាត់ក៍អង្គុយចាំនៅលើម៉ូតូ។ មួយសន្ទុះក្រោយមក គាត់បានហៅឪពុកក្មេកអោយឡើងមកពីទឹកដើម្បីទៅហូបបបរនៅផ្សារក្រមួន ដែលមានទីតាំងនៅក្បែរនោះ ប៉ុន្តែឪពុករបស់គាត់ បានប្រាប់ថា ទៅហូបតែឯងទៅ គាត់នៅមុជទឹកសិន។

ពេលនោះគាត់ ក៍ទៅហូបបបរតែម្នាក់ឯង បន្ទាប់ពីគាត់មកពីហូបបបរវិញ ឃើញឪពុកក្មេក កំពុងលេងទឹកដដែល ពេលនោះគាត់អង្គុយចាំលើម៉ូតូដោយបែរខ្នងទៅរកឪពុកក្មេក មួយសន្ទុះក្រោយមកគាត់ក្រឡេកមកមើលឪពុកក្មេក ស្រាប់តែបាត់ដោយមិនចាប់អារម្មណ៍ ស្មានតែគាត់លឹបទឹកលេង តែចាំបាត់ៗ មិនឃើញងើបឡើងវិញ គាត់ក៍ចុះទៅរាវក្នុងទឹកនោះ ស្រាប់តែឪពុកលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុគាត់បានស្រង់ឪពុកក្មេកឡើងមកលើគោក និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារដោយលង់ទឹកខ្លួនឯងពិតប្រាកដមែន ក្រោយមកសមត្ថកិច្ចបានប្រគល់សពអោយទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា

ae (1) ae (2)


ចែករំលែក៖