ព័ត៌មានទាន់ហេតុការណ៍៖

ចាន់ណា រ៉ូណាន ប្រកាសដើរចេញពីក្រុមតារាចម្រៀង Di5inite

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងតារាចម្រៀងល្បីឈ្មោះលោក ចាន់ណា រ៉ូណាន បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយពីលោកទម្លាយសារក្នុងការដើរចេញពីក្រុមចម្រៀង Di5inite ដែលមានឈ្មោះបោះសំឡេងអស់ជាយូរឆ្នាំមកហើយ។ ទោះជាយ៉ាងណា តារារូបនេះលើកឡើងថា ដើម្បីទុកពេលវេលាឲ្យបានច្រើនដើម្បីផលិតភាពយន្តខ្នាតធំថ្មីៗប្រកបដោយគុណភាពខ្ពស់។

កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមតារាចម្រៀង Di5inite បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តការណ៍ប្រគំតន្ត្រីដ៏ធំមួយនៅកោះពេជ្រ ។ ក្រោយច្រៀងរាំចប់មិនបានប៉ុន្មានម៉ោងផង ស្រាប់តែតារាចម្រៀងចាន់ណា រ៉ូណាន បានប្រកាសភ្លាមៗនៅលើគេទំព័របណ្តាញទំនាក់ទំនងសង្គមរបស់លោកផ្ទាល់ថា “រាត្រីចុងក្រោយនៃការសម្តែងរួមគ្នាជាមួយក្រុមDe5inite ជូនពរអ្នកទាំងបួនកាន់តែមានភាពល្បីល្បាយមានការគាំទ្រពីFan ។

ដោយការរវល់ការងារច្រើនខ្ញុំត្រូវដកខ្លួនចេញពីក្រុមដើម្បីមានពេលវេលាគ្រប់គ្រាន់ធ្វើការងារផ្ទាល់ខ្លួនរបស់ខ្ញុំអោយបានល្អ! Bye Bye” ។ ការប្រកាសដើរចេញពីក្រុមនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងការសោកស្តាយចំពោះតារាចម្រៀងដែលមានសត្ថភាពខ្ពស់រូបនេះ ។

ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តារាចម្រៀង ចាន់ណា រ៉ូណាន បានបញ្ជាក់ថា លោកពិតជាមានការសោកស្តាយជាខ្លាំង ក្នុងការចាកចេញពីក្រុមចម្រៀ ងDe5inite ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១២ មកម្ល៉េះ ។ លោកបញ្ជាក់ដែរថា ការដើរចេញពីក្រុមនេះគឺមិនមានជម្លោះទាស់ទែងនៅក្នុងក្រុមដែរ ប៉ុន្តែដោយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់សមច្រៀងរាំ ព្រោះតែត្រូវទុកពេលច្រើនដើម្បីនិពន្ធ និងដឹកនាំរឿងថ្មីៗនៅក្នុងផលិតកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោកថា ការរវល់ខ្លាំងនឹងការងារដឹកនាំសម្តែង និងអាចធ្វើឲ្យសកម្មភាពក្រុមពិសេសការចេញបទចម្រៀងនឹងមានភាពយឺតយ៉ាវជាមុន។ ផលិតករវ័យ២៧ឆ្នាំរូបនេះបានបញ្ជាក់ថាលោកពិតជាមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ជាច្រើនដែលពួកលោកសាងរួមគ្នាមានទាំងការជិះម៉ូតូទៅច្រៀងរាំនៅក្នុងកម្មវិធីនានា ការធ្វើដំណើរ ការស្នាក់នៅ ស្នាមញញឹមទឹកចិត្តអាណិតស្រលាញ់គ្នា ពិសេសការតស៊ូលំបាកជាមួយគ្នាជាច្រើននោះ។ ជាមួយគ្នានេះលោកក៏ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទស្សនិកជនចំពោះលោកនិងក្រុមចម្រៀងកន្លងមក ក៏ដូចជាសំទោសចំពោះទស្សនិកជនដែលលោកបានដើរចេញពីក្រុមចម្រៀងនៅពេលនេះ លោកក៏រំពឹងដែរថាក្រុមតារាចម្រៀងDe5inite នឹងបន្តទទួលបានការការស្រលាញ់ និងគាំទ្រពីទស្សនិកជនបន្តទៀតផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមចម្រៀង De5inite ដែលបានបង្កើតឡើងអស់រយៈពេល៥ឆ្នាំ មកហើយនេះមានសមាជិក្រុមតារាចម្រៀង De5inite មានចំនួនសរុប៥នាក់មានរូបលោកផ្ទាល់ លោក ឌីយ៉ាម៉ង់ លោក ខេ(K) លោក យន់ និង លោក ថី ។ បទចម្រៀងជាប្រភេទបទOriginal Songជាច្រើនបទទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនដូចជាបទ “ទឹកភ្លៀងលាងទឹកភ្នែក””អ្នកថ្មី” “Fall In Love” “មនុស្សបេះដូងថ្ម”“Let’s Go” ពិសេសបទចម្រៀងចុងក្រោយគឺបទ”និស្ស័យស្នេហ៍នាងនាថ”ដែលត្រូវបានដាក់បញ្ជូលក្នុងភាពយន្តល្បីឈ្មោះរឿង”កំណត់ហេតុនាងនាថនោះ”៕ វឌ្ឍនា

ae (1) ae (2) ae (3) ae (5) ae (6) ae (8) ae (9) ae (10) IMG_3731


ចែករំលែក៖