ខេត្តសៀមរាប៖ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះមហាក្សត្រ នាព្រឹកព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី កាត់ឫសីមាព្រះវិហារនៅវត្តស្វាយដង្គំ ដែលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីនេះក៏មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំង ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះដែរលោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងនាមអាជ្ញាធរខេត្ត បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជុំវិញខេត្ត ប្រជាពលរដ្ឋ និងនិសិស្ស សិក្សានុសិស្ស ដើម្បីចូលរួមក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តម នាពេលនោះផងដែរ៕ ប៊ុនរិទ្ធី