ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូកញ្ចាស់បានសម្រេចហើយ ធាក់មិនឆេះ ម្ចាស់មកទាន់ស្រែកផ្អើលដល់សមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជាជនជាតិវៀតណាម បានធ្វើសកម្មភាពលួចម៉ូតូកូនទាកញ្ចាស់មួយគ្រឿងបានសម្រេចហើយ តែធាក់មិនឆេះក៏បណ្ដើរ ស្រាប់តែម្ចាស់ម៉ូតូមកទាន់ស្រែកឆោឡោផ្អើកដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារកណ្តាលទី១ អន្តរគមន៍ធ្វើការឃាត់ខ្លួនភ្លាមៗនិងដកហូតវត្ថុតាំងជាក់ស្តែង ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី២០ខែ កុម្ភះ ឆ្នាំ ២០១៧ នៅតាមបណ្តោលផ្លូវលេខ១៥ ក្នុងច្រកដឺងហែម ស្ថិតនៅក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

ជនសង្ស័យមានឈ្មោះ សុខ សុវណ្ណបញ្ញា អាយុ ១៩ ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តំុច្បារអំពៅ ហើយពីមុនមកជនសង្ស័យធ្លាប់ជាប់គុកម្តងរួចមកហើយ។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ផ្សារកណ្ដាលទី១នាំមកសាកសួរនោះខ្លួនបានសារភាពថា
នៅមុនពេលធ្វើសកម្មភាពរូបគេបានដើរពីមាត់ទន្លេលុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពកាច់.កម៉ូតូជនរងគ្រោះបានសម្រេចហើយ ប៉ុន្តែដោយម៉ូតូមានសភាពចាស់ពេកធាក់ក៏មិនឆេះមិនដឹងធ្វើយ៉ាងម៉េច ក៏បណ្តើរបានប្រហែល១០០ម៉ែត្រក៏ត្រូវបានម្ចាស់ម៉ូតូតាមទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ក្របួចជាប់តែម្តង ។ចំណែកឯម៉ូតូប្រគល់ឲ្យស្រ្តីរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕ស តារា

IMG-20170220-WA0055

IMG-20170220-WA0052

IMG-20170220-WA0053

 

 


ចែករំលែក៖