ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលបុ៉ស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីនារីជនជាតិចិនម្នាក់ បានសម្រេចតែរត់មិនរួច ។ បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង១១និង២០ ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ១៧ ផ្លូវព្រះនរោត្តម ភូមិ៩ក្រុម៤៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ តាន់ រតនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៧៥ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ធមានជ័យ មុខរបរជាងឡាន ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនកើតហេតុ បានលឺតាមវិទ្យុទាក់ទងថា មានចោរ ឆក់ទួរសព្ទ័ដៃ១គ្រឿងពីនារីជនជាតិចិនម្នាក់បានសម្រេច នៅចំណុចមុខសួនច្បារចកមុខ ហើយជនសង្ស័យ២នាក់ ជិះម៉ូតូមា៉ក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CI.3053 ពេលនោះក៏ត្រូវកំលាំងសមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់កំពុងល្បាតបានដេញចាប់បានភ្លាមៗតែម្តង ។
ក្រោយកើតហេតុ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់នាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ។
ចំណែកទូរសព្ទដៃម៉ាកiPhone 5s ពណ៌សត្រូវសមត្ថកិច្ចបានដកហូត និងប្រគល់អោយជនរងគ្រោះវិញ ៕ ស រស្មី