ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបេីកជែងគ្នាលេីផ្លូវជាតិលេខ៥ស្លាប់ម្នាក់របួសធ្ងន់ស្រាល៧នាក់

ចែករំលែក៖

ប៉ោយបែត៖ រថយន្តពីរគ្រឿងបើកលឿន ដូចហោះ ជែងគ្នា តាមបណ្ដោយផ្លូវជាតិ៥រេចង្កូតចូលប្រឡាយធ្វេីឲ្យមនុស្ស១នាក់បានស្លាប់ និងប្រុស ស្រី៧នាករងរបូសធ្ងន់ស្រាលកាលពីវេលា ម៉ោង១៨ និង២០នាទី ល្ងាចថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុច ចន្លោះបង្គោល គីឡូម៉ែត្រ៣៧៣ -៣៧៤ ក្នុង ភូមិសូរីយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ សុផល ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា មុនពេលកើត ហេតុគេឃើញ រថយន្តកាមរី ព៏ណ ប្រផេះ សេរីឆ្នាំ១៩៨៩ មួយគ្រឿង ពាស្លាកលេខ ភ្នំពេញ 2G.0320 ជិះគ្នា០៥នាក់
បើកបរ ក្នុងគោលដៅ ពីទិសខាងកើតទៅខាងលិច មកដល់ចំណុចកើតហេតុ បានឡើងជែង រថយន្ត១គ្រឿងទៀត ដែលកំពុងបើកបរស្របទិសគ្នា ម៉ាកកាមរី ពណ៌ស ឆ្នាំ១៩៨៩ មិនស្គាល់ស្លាកលេខ ជិះគ្នា៣នាក់ ប៉ុន្តែជាអកុសល ទោះខំប្រឹងជែងយ៉ាងណា ក៏ជែង មិនផុត ក៏បានប៉ះនឹងរថយន្តខាងលើ ហើយបាន រេចង្កូតធ្លាក់ពីលើទ្រូងផ្លូវ តែម្តង។

រថយន្តបង្ក ពណ៌ ប្រផេះ ធ្លាក់ទៅខាងត្បូង បុកនឹងបង្គោលភ្លើង បណ្ដាលឲ្យមនុស្ស០៤នាក់ រងរបួស(ប្រុស០៥នាក់) ស្រាល០៣នាក់ ធ្ងន់០២នាក់ បានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី ដល់មន្ទីរពេទ្យ បានស្លាប់នៅមន្ទីរពេទ្យ០១នាក់ ឈ្មោះ ផាត់ សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ អ្នកបើកបរ សមត្ថកិច្ច មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ដោយសាររត់គេចខ្លួនបាត់។

ដោយឡែក រថយន្តពណ៌ស ដែលមានគ្នា ជិះគ្នា០៣នាក់ ក៏បានរ៉េ ចង្កូត ទៅខាងជើង ដោយគ្មានអ្នករងរបួសឡើយបើកបរដោយឈ្មោះ ជា សោភា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគគ្រួស ឃុំពេជ្រមន្នី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយមករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមក រក្សាទុក នៅអធិការ ស្រុកអូរជ្រៅ ដើម្បីរងចាំម្ចាស់ ចូលខ្លួន មកដោះស្រាយ តាមផ្លូវច្បាប់ ៕ វណ្ណា

IMG-20170221-WA0018 IMG-20170221-WA0017 IMG-20170221-WA0016 IMG-20170221-WA0015


ចែករំលែក៖