ព័ត៌មានទាន់ហេតុការណ៍៖

សឿន ផានផាភួង ចេញមុខបដិសេធចំណងស្នេហ៍ប្រុសក្មេងយុទ្ធ ឋានៈ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានកញ្ញា សឿន ផានផាភួង បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មី ក្រោយរូបថតឱបថើបរវាងនាងនឹងតារាសម្តែង យុទ្ធ ឋានៈ ត្រូវបានគេទម្លាយជាមួយនឹងដំណឹងថា ពួកគេកំពុងភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា ។ ទោះជាយ៉ាងណា ដំណឹងនេះត្រូវបាន សឿន ផានផាភួង ចេញមុខបដិសេធ។

ថ្មីៗនេះ រូបថតស្និទ្ធស្នាលរវាងតារាសម្តែង សឿន សានផាផួង និងលោក យុទ្ធ ឋានៈជាច្រើនសន្លឹក ត្រូវបានគេទម្លាយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយត្រូវបានអ្នកក្នុងចង្កោមសិល្បៈបន្តចែកចាយគ្នាពីមួយទៅមួយ ។ អ្នករស់នៅក្នុងចង្កោមសិល្បៈបញ្ជាក់ថា តារាសម្តែង សឿន ផានផាភួង កំពុងសាងស្នេហ៍ផ្អែមល្ហែម ល្អូកល្អឺនជាមួយតារាសម្តែងប្រុសយុទ្ធ ថានៈ ដែលចំណងស្នេហ៍នេះ បានឆាបឆេះអស់រយៈពេលជាយូរមកហើយ ក្រោយពេលពួកគេមានឱកាសសម្តែងរួមគ្នាជាញឹកញាប់ ។

ជុំវិញការលើកឡើងនេះ ត្រូវបានសាមីខ្លួនគឺកញ្ញា សឿន ផានផាភួង ចេញមុខបដិសេធមិនទទួលស្គាល់ ។ នាងបញ្ជាក់ថា រូបថត ដែលលេចធ្លាយកាលពីប៉ុន្មានថ្ងៃមុនេះ គឺក្នុងឱកាសពិធីខួបកំណើតរបស់តារាសម្តែងហង្ស សម្បើមស័ក្កិ នៅភោជនីយដ្ឋានភ្លើង នាផ្សារសូរិយាម៉ល ។ កញ្ញា បញ្ជាក់ដែរថា រូបថតស្និទ្ធិស្នាលនេះ គឺការសមឈុតឆាកស្និទ្ធស្នាលនៅក្នុងរឿងមួយ ដែលពួកគេបានសម្តែងរូមគ្នាកន្លងមកតែប៉ុណ្ណោះ ហើយក៏ជារឿងលេងសើចតែប៉ុណ្ណោះ ។ នាងបញ្ជាក់ជាថ្មីថា ទំនាក់ទំនងនាង និងតារាប្រុស យុទ្ធ ឋានៈ គឺក្នុងនាមជាមិត្តភ័ក្កិតែប៉ុណ្ណោះ ហើយការចេញទៅណាមកណាជាមួយគ្នា ក៏មិនមែនតែ២នាក់ទេ គឺមានមិត្តរួមអាជីពជាច្រើនទៀតផងដែរ ។ តារាស្រីវ័យ២៧ឆ្នាំ រូបនេះបន្តថា ដំណឹងស្នេហាក្រៅឆាកនេះ នឹងអាចធ្វើឲ្យបុរសមួយចំនួន ពិសេសអ្នកគាំទ្រនាងគិតខុសមកលើនាង ។

នាងរំពឹងដែរថា ក្រោយការបកស្រាយនេះ ទស្សនិកជន នឹងឈប់យល់ខុសមកលើនាងតទៅទៀត អ្វីដែលនាងចង់បញ្ជាក់គឺទំនាក់ទំនងនាង និងលោក យុទ្ធ ឋានៈគឺមិនលើសពីមិត្តភ័ក្កិនោះទេ៕ វឌ្ឍនា

IMG_2614 IMG_0245 IMG_2575 IMG_2612


ចែករំលែក៖