ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខេត្តស្វាយរៀង, ព្រៃវែងទទួលទានត្រីគីមីនាំពីប្រទេសវៀតណាម, រីឯវៀតណាមទិញត្រីគ្មានគីមី

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រពលរដ្ឋខេត្តស្វាយរៀងនិងខេត្តព្រៃវែងរិះគន់ឈ្មួញវៀតណាម ដឹកត្រីមកលក់នៅស្រុកខ្មែរក្នុងមួយថ្ងៃៗ រាប់រយតោនហើយ ក៏ប្រមូលទិញត្រីពីស្រុកខ្មែរទៅវិញ ក៏រាប់រយតោនទៅតាមច្រកទ្វារ សំយោងស្រុកកំពង់រោទ៍ ។ ករណីទាំងនេះ ហើយដែលពលរដ្ឋខ្មែរទទួលសារធាតុគីមីទាំងបន្លែ ផ្លែឈើ ត្រីសាច់ពីបរទេស ។

តាមអាជីវករអ្នកលក់ដូរនៅផ្សារវាល យន្តបានឲ្យដឹងថា បច្ចុប្បន្នអាជីវករយើង ពិបាកក្នុងការលក់ដូរណាស់ ព្រោះមានជន ជាតិវៀតណាមមកកាងទិញ ពីលើអាជីវករ យើងទៀត ។ ពួកគាត់បានបន្តថា សម្រាប់ត្រីផ្ទក់(ធំៗ)១គីឡូក្រាមតម្លៃ១៨.០០០រៀល ត្រីស្លាត១គីឡូក្រាមតម្លៃ១៣.០០០ រៀលដោយវៀតណាម ប្រមូលទិញទាំងអស់ ឲ្យតែមាន មិនថាត្រីតូចធំ ឲ្យតែរបស់ខ្មែរ គឺទិញទាំងអស់។ ពួកគាត់បានបន្តថា ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរទិញបានតែត្រី មកពីវៀតណាមថោកៗ ព្រោះត្រីពីវៀតណាម១គីឡូក្រាមតម្លៃ៩.០០០ទៅ១២. ០០០រៀល ។ ពួកគាត់បានបញ្ជាក់ថា សម្រាប់ឈ្មួញកណ្តាលដូចពួកគាត់ទិញ មិនបានទេ ទាំងបន្លែផ្លែឈើត្រីសាច់របស់ ខ្មែរ ព្រោះមានអ្នកកាងទិញយកឲ្យជនជាតិវៀតណាមអស់ហើយ សុំទិញតែ១គីឡូ ក្រាមមិនបានផង ។

បើតាមលោក សេង គ្រី ប្រធានការិយាល័យជលផលនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា សម្រាប់អាជីវកររកស៊ីនៅតាមព្រំ ដែនក្នុងការលក់ចេញ ទិញចូល ត្រី សាច់ យកមកបរិភោគជាលក្ខណៈតូចតាច មិន អាចបិទបានទេ ព្រោះយើងរស់នៅតាម តំបន់ព្រំដែនជិតគ្នា ប្រាស្រ័យទាន់ទងគ្នា ទៅវិញទៅមកក្នុងការលក់ដូរទិញ ។

លោកបានបន្តថាសម្រាប់ឈ្មួញ ដែល ដឹកលើសពីការកំណត់របស់មន្ត្រីជំនាញ ដែលបានចេញពែកមីឲ្យនេះ បើមន្ត្រី ជំនាញរកឃើញ នឹងធ្វើការផាកវិន័យទៅ តាមច្បាប់ ៕ យឹម សុថាន

 

Untitled-1


ចែករំលែក៖