ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថាស្លាប់តាំងពីយប់ ព្រឹកឡើងទើបអាជ្ញាធរមូលដ្ឋានដឹកចេញ

ចែករំលែក៖

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុច មុខសាខាក្រុមហ៊ុនម៉ុងរិទ្ធី ឃ្លាំងលេខ១១ ខាងត្បូង សាលាកូលាបទី១ ប្រហែល១០០ ម៉ែត្រ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញជនអនាថាម្នាក់ ដេកស្លាប់មិនដឹងមូលហេតុនៅសំ យាបផ្ទះគេ ។

សពជនអនាថារូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនិងអាសយដ្ឋានពិតប្រាកដទេ គ្រាន់ តែដឹងថាជាបុរស អាយុជាង៣០ឆ្នាំ មានរាងស្គម និងតែងដើរឆ្លងកាត់នៅទីនេះសុំបាយគេហូបស្ទើររាល់ថ្ងៃ ហើយការស្លាប់នេះសង្ស័យគាត់មានជំងឺខ្យល់គរ ។

យ៉ាងណាអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋនាំគ្រវីក្បាលមិនអស់ចិត្តនោះ គឺបន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើកំណត់ហេតុរួច បែរជាចេញទៅវិញបាត់អស់ ដោយទុកឲ្យសពនៅលើចិញ្ចើមផ្លូវពេញ១យប់ លុះព្រឹកឡើងទើបឃើញមានរថយន្តសាមុយដឹសាកសពចេញពីកន្លែងកើតហេតុយកទីតម្កល់នៅវត្តធ្វើបុណ្យ៕ ប្រាថ្នា

Untitled-1 54


ចែករំលែក៖