ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនចាតិវៀតណាម ២៥ នាក់នៅសង្កាត់ស្វាយប៉ាកស្នាក់នៅកម្ពុជាខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាម ចំនួន ២៥នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិ វិធីនៃអគ្គនាយកដ្ឋាន អន្តោវេសន៍ឃាត់ខ្លួនកាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីឆែកឆេរការស្នាក់នៅ និងការប្រកប ការងាររបស់មិនស្របច្បាប់។

នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងមានការសម្របសម្រួល ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ និងនគរបាលគ្រប់គ្រង ជនបរទេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រួមនឹងនគរបាលប៉ុស្តិ៍ ស្វាយប៉ាក និងនគរបាល ខណ្ឌឫស្សីកែវផងដែរ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា លទ្ធផលក្នុងការចុះ ត្រួតពិនិត្យខាងលើនេះដែរ សមត្ថកិច្ចបានត្រួតពិនិត្យ ទៅលើជនបរទេសទាំងអស់ ៤៤នាក់ ប្រតិបត្តិការនេះមានការសម្របសម្រួល ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញហើយក្នុងនោះរកឃើញអ្នកគ្មានឯកសារស្នាក់នៅ ត្រឹមត្រូវមាន ២៥នាក់ ក្នុងនោះមានស្រី៧នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ស្របតាមច្បាប់នៃប្រទេសកម្ពុជាទើបឃាត់ខ្លួនតែម្តង ។

លោកឧត្តមសេនីយទោរូបនេះបានបញ្ជាក់ទៀតថា ជនជាតិវៀតណាម ទាំង ២៥នាក់ នេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមក កាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីរបស់ប្រទេសកម្ពុជានិងកំពុងសុំគោលការណ៍ បញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ ៕ អរុណរះ

ចាប់យួន១១


ចែករំលែក៖