ខេត្តកណ្ដាលៈ ចោរមួយក្រុមមានគ្នាចាប់ពីពីរនាក់ឡើង ទៅប្រដាប់ដោយអង្រែបុកគ្រឿងចូលធ្វើសកម្មភាពវាយជនរងគ្រោះនៅក្នុងផ្ទះថ្មមួយកន្លែង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់រួចប្រមួលទ្រព្យសម្បត្ដិគេចខ្លួនបាត់ស្រមោល ។
ករណីវាយប្លន់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចលំនៅដ្ឋានមួយកន្លែង តាមបណ្ដោយផ្លូវច្រកចូល K14 ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅកំពុងស្រាវជ្រាវនៅកន្លែងកើតហេតុ ដោយពុំទាន់ដឹងថា បាត់បង់ទ្រព្យសម្បត្ដិអស់ប៉ុន្មាននោះទេ ខណៈដែលជនរងគ្រោះជាម្ចាស់ផ្ទះរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកក្រុមចោរនៅពុំទាន់ចាប់ខ្លួនបាននៅឡើយ ៕ ស្អាងជ័យ