ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខជនសង្ស័យប្រើប្រាស់និងជួញដូរថ្នាំញៀន៣នាក់បង្រ្កាបបាននៅសង្កាត់ព្រែកប្រា

ចែករំលែក៖

ភ្នំពេញ: នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនាព្រឹក ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០១៧ បានបង្ហាញក្រុមមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៣នាក់ដែលសមត្ថកិច្ចបង្រ្កាបបាន និងដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់តូច នាពេលកន្លងមក ។

មន្រី្តនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ មានទី១-ឈ្មោះ សោម ស៊ុនដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងកាត់សក់ ទី២-ឈ្មោះ ប្រាក់ វណ្ណ: ភេទប្រុស អាយុ ៣៧ឆ្នាំ ត្រូវបានឃាត់ខ្លួនបានកាលពីថ្ងៃទី វេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០១៧ នៅក្នុងសង្កាត់និរោធ និងទី៣-ឈ្មោះ ម៉ៅ សុធី ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ ២០១៧ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាម ព៌ណសថ្លា សរុបចំនួន ៤កញ្ចប់តូច ។

មន្រី្តនគរបាលដដែលបានឲ្យដឹងទៀតថា ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំង ៣នាក់ រួមទាំងថ្នាំញៀនទាំង ៤កញ្ចប់ជាវត្ថុតាង ផងត្រូវបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីចាត់ការ ទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ៕ សណ្តោស

abc


ចែករំលែក៖