ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដកហូតទូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឃឹម ស៊ុនសូដា អភិបាលរងបានធ្វើការចុះបង្ក្រាប់ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងផ្ទះចាស់ទុកចោល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតទូហ្គេមបាញ់ត្រូវមួយគ្រឿង។

ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ិង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ឃឹម សុនសូដា អភិបាលខណ្ឌរងខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋដែលនៅក្បែរថា មានទីតាំងល្បែងខុសច្បាប់ហើយធ្លាប់មានកើតបទល្មើសលួច ឆក់ ប្លន់ ពេលបានលុយនាំគ្នាមកលេងហ្គេមដែលមានទីតាំងខាងលើ ទើបលោកបើកប្រតិបត្តិការសើបអង្កេតរហូតឈានទៅដល់ការចុះបង្ក្រាបតែម្តង។

គួរបញ្ជាក់ថា កាលពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចតាម ផ្លូវស្ថិតនៅជិតវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកណីស្ត្រីម្នាក់ត្រូវបានជនសង្ស័យលួចកាបូបលុយអស់ចំនួន៥០០០ដូល្លារ ហើយគេចខ្លួនបាត់រហូតសម្ថកិច្ចតាមដានដល់ទីតាំងហ្គេមខាងលើ តែជនសង្ស័យគេចខ្លួនមកសម្ងំលេង តែឃាត់ខ្លួនមនុស្ស៤នាក់ ដែលស្ថិតក្នុងការសង្ស័យយកទៅសួរនាំ។

បច្ចុប្បន្នទូហ្គេមដែលត្រូវគណៈបញ្ជាការឯកភាពបង្ក្រាបនោះ ត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យរង់ចាំកម្ទេចចោល ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖