ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ត្រូវបានជនរងគ្រោះចាប់ប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីផឹកសីុមួយគ្នាហើយយកលេះខ្ចីម៉ូតូទៅយកប្រពន្ធ តែបែរជាទៅបាត់រហូតចាំបាត់ៗ តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ជិតផ្សារកាណាសីុធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមក ដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបជួបមុខនៅផ្លូវវេងស្រេង មុខផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច។
ជនសង្ស័យឈ្មោះ ប៉ែន ភ័ត្រា អាយុ១៩ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ចំណែ
កម្ចាស់ម៉ូតូឈ្មោះ ចិន សាម៉ុន អាយុ២៣ឆ្នាំ មុខ
របររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ស្រុកកំណើត ឃុំស្វាយ
ចេកស្រុករំដួល ខេត្តស្វាយរៀង ម៉ូតូដែលគេយ
កនោះម៉ាក MSX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 CO.6311 ។
តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានអោយដឹងថា នៅថ្ងៃទី៣ខែមករា ឆ្នាំ២០១៧ រួបគាត់បានផឹកសីុជាមួយមិត្តភ័ក្តមានគ្នា៤ទៅ៥នាក់ នៅហាងផឹកសីុមួយកន្លែងជិតនិងផ្សារកាណាសីុធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានជនសង្ស័យចូលរួមជាមួយផង ខណៈនោះរួបគាត់និងជនសង្ស័យទើបតែស្គាល់គ្នាជាលើកទីមួយដោយស្គាល់តាមរយៈមិត្តភក្តិម្នាក់ទៀត។
ជនរងគ្រោះបានបន្តថា ខណៈកំពុងផឹកសីុស្រាប់តែជនសង្ស័យបានខ្ចីម៉ូតូរួបគាត់ថា ទៅយកប្រពន្ធមួយភ្លេត គាត់ក៏យល់ព្រមអោយសោម៉ូតូជិះចេញទៅ បាត់រហូតមិនត្រឡប់មកវិញតាំងពីថ្ងៃកើតហេតុរហូតមកដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបដើរសុខៗជួបមុខចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះពិតប្រាកដមែនហើយបានយកទៅលក់យកលុយចាយអស់ហើយ។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ