ភ្នំពេញ៖ គ្រាប់ប្រភេទ M79 (ស្វាន់ធីណៃ) ចំនួន៣គ្រាប់ដែលសល់ពីសម័យសង្គ្រាមត្រូវកម្មករសណង់បានប្រទះឃើញខណៈពួកគាត់កំពង់តែកាយដីដើម្បីក្រាលរៀបការ៉ូឡា។ កាលពីវេលាម៉ោងព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចកដ្ឋានសណង់តាមបណ្តោយផ្លូវ១៩៨៤ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
កម្មករសំណង់ម្នាក់ដែលជាអ្នកកាយដីនៅទីនោះបានអោយដឹងថាមុនពេលប្រទះឃើញពួកគាត់មានគ្នា៤ទៅ៥នាក់បាននាំគ្នាកាយដីដើម្បីក្រាលរៀបការ៉ូឡានៅរបងមុខការដ្ឋាននៅពេលកំពង់កាប់កាយដីក៍ប្រទះឃើញគ្រាប់ចំនួន៣គ្រាប់ហើយក៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។
ប្រភពពីលោក ព្រំ សារឿននាយរងប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងថា បន្ទាប់ពីទទួលបានព័តមានខាងលើនេះភ្លាមលោកបានចុះមកពិត្យផ្ទាល់ដឹងថាជាប្រភេទM79(ស្វាន់ធីណៃ)ចំនួន៣គ្រាប់ហើយលោករាយការណ៍ជួនថ្នាក់លើនិងរាយការណ៍ទៅខាងមជ្ឈមណ្ឌកំចាត់មុីន(CMAK)យកទៅរក្សារទុក ៕ តុង សីហា