ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៤នាក់ត្រូវចាប់ខ្លួនពីបទជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះបង្រ្កាបក្រុមជួយដូរ ចែកចាយគ្រឿងញៀន២កន្លែងផ្សេងគ្នា ចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៣នាក់ (ស្រី២នាក់) កាលពីរវេលាម៉ោង១២ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងកាស៊ីណូថាយធែន បន្ទប់លេខ៥១៨ ជាន់ទី៥ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត និងបន្តចាប់ខ្លួនជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោង២រសៀលថ្ងៃទី២២ ខែកុម្ភៈ នៅចំណុចមជ្ឈមណ្ឌលកំសាន្តបាវិត ស្ថិតនៅ ភូមិតាបិប សង្តាត់បាវិត ។

បើតាមលោកវរៈសេនីយ៍ទោ កានកេន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបចាប់ខ្លួនជនល្មើស គឺមានការរាយការណ៍ពីប្រជាពលរដ្ឋល្អ ផ្តល់ព័ត៌មាន មន្រ្តីជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងនគរបាលក្រុងបាវិត សហការជាមួយមន្រ្តីនគរបាលក្រសួងមហាផ្ទៃសម្របសម្រួលដោយលោកគង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចូលឆែកឆេរ បន្ទប់លេខ៥១៨ ជាន់ទី៥ កាស៊ីណូថាយធែន ចាប់ឃាត់ខ្លួនជនសង្សយ័៣នាក់ ។

ប្រភពបន្តថា ជនសង្ស័យ ១-ឈ្មោះវិន ង៉ុកចូវ ភេទស្រីអាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម មានស្រុកកំណើតនៅប្រទេសវៀតណាម មកស្នាក់នៅក្នុងកាស៊ីណូក្រុងបាវិត ទើបតែចេញពីពន្ធនាគារកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ពីបទជួញដូរគ្រឿងញៀន មិនបានប៉ុន្មានខែផងទៅប្រកបមុខរបរជួញដូរគ្រឿងញៀនវិញដដែល, ២ឈ្មាះ ហ៊ូ ណាម ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិវៀតណាម មកស្នាក់នៅក្នុងកាស៊ីណូក្រុងបាវិត, ៣ឈ្មោះ ហ្វាង ង្វៀងថឹង ភេទស្រី អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម មកស្នាក់នៅក្នុងកាស៊ីណូក្រុងបាវិត,

ជនសង្សយ័ទាំង៣នាក់នេះចាប់ឃាត់ខ្លួននៅក្នុងបន្ទប់លេខ៥១៨ រួមទាំងវត្ថុតាងគ្រឿងញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា( ម៉ាទឹកកក)ចំនួន១១កញ្ចប់ ទូរសព្ទ័ដៃ២គ្រឿង ប្រាក់ដុល្លារ៥០ដុល្លារ ប្រាក់ហ្វីលីពីន ១ ០០០ ប្រាក់ដុល្លារហុងកុង២០ដុល្លារ ប្រាក់ដុង២០ម៉ឺនដុង កាបូបសំលៀកបំពាក់ចំនួន០៣កាបូប និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្សយ័ទី៤-ឈ្មោះ ទឹត ស៊ីប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ចាប់ខ្លួននៅមជ្ឈមណ្ឌលកំសាន្តបាវិតពីបទប្រើប្រាស់គ្រឿងញៀន។

ប្រភពដដែលបន្តទៀតថា ក្រោយពីចាប់ឃាត់ខ្លួនជនសង្សយ័ទាំង៤នាក់នេះ សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ យឹម សុថាន

ab (1) ab (2) ab (3) ab (4) ab (5) ab (6)


ចែករំលែក៖