ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពួកបានចុះបង្ក្រាបជនល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុស ស្រីមួយក្រុម ចំនួន៩នាក់ ក្នុងរយៈ១ថ្ងៃនៅទីតាំងផ្សេងគ្នាក្នុងខេត្តសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីចងក្រងសំនុំរឿងបញ្ជូនទៅតុលាការ ហេតុការណ៍នេះបានធ្វើឡើងនូវថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតនៅស្រុកពួក,និងក្នុងក្រុង/ខេត្តសៀមរាប។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យ ប្រុស ស្រីទាំង ៩នាក់ ទី១ ឈ្មោះ ភន់ ឆ វឿន ភេទប្រុសអាយុ១៦ឆ្នាំ (ចាត់ចែង)ទី២ ឈ្មោះ វ៉ន សុធា ភេទប្រុសអាយុ៣០ឆ្នាំ (ចាត់ចែង)ទី៣ ឈ្មោះ មឿង សារឹម ហៅ ហើម ភេទប្រុសអាយុ១៩ឆ្នាំ (ចាត់ចែង)ទី៤ ឈ្មោះ លឹម វណ្ណៈឧត្តម ភេទប្រុសអាយុ១៦ឆ្នាំ (ចាត់ចែង)ទី៥ឈ្មោះ ធឿន ធិនភេទប្រុសអាយុ២២ឆ្នាំ(ប្រើប្រាស់) ទី៦ ឈ្មោះ វ៉ឹង វ៉ូ ហៅ ជីភេទប្រុសអាយុ១៩ឆ្នាំ(ប្រើប្រាស់)ទី៧/ឈ្មោះ ឈន ស្រីហ៊ា ហៅ តឿ ភេទស្រី អាយុ១៧ឆ្នាំ(ប្រើប្រាស់)ទី៨ ឈ្មោះ សេដ្ឋ លីដាភេទស្រី អាយុ១៧ឆ្នាំ(ប្រើប្រាស់)ទី៩ /ឈ្មោះ វ៉ួន ស្កីភេទប្រុសអាយុ២៧ឆ្នាំ(ប្រើប្រាស់)ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញ មិនបានរកឃើញវត្ថុតាង អ្វីមួយនោះទេតែមានសារជាតិញៀននៅក្នុងខ្លួន ។
បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង ៩ នាក់ ត្រូវបានសមត្ថកិច្ច បញ្ចូន ៥ នាក់ទៅមណ្ឌលកែប្រែ)។ ចំណែក ជនសង្ស័យ ៤ នាក់ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ចូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី