ព័ត៌មានទាន់ហេតុការណ៍៖

ទៅបន្ទោបង់ក្នុងព្រៃក្រោយផ្ទះ ដូចទៅឲ្យបុរសពោះម៉ាយកូន៤ចាប់រំលោភ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារីវ័យ២១ឆ្នាំម្នាក់ រត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្នាអន្សា ទាំងត្រហេបត្រហប បន្ទាប់ពីប្រុសព្រានពោះម៉ាយកូន៤នាក់ ចាប់រំលោភសេពសន្ថវៈ នៅលើកាណូតលើផ្ទៃទឹកបឹងទន្លេសាបក្នុងព្រៃក្រោយផ្ទះទាំងកម្រោល ខណៈរូបនាងអុំទូកទៅបន្ទោបង់។

ហេតុការណ៍ខាងលើធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ស្ថិតក្នុងកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរង ស្រុកក្រគរ ទទួលផែនយុត្តិធម៌បានឲ្យដឹងថា ជនសង្ស័យប្រុសព្រានពោះម៉ាយកូន៤នាក់ក្នុងបន្ទុកគ្រួសារ ឈ្មោះ អ៊ឹម កុសល អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់ភូមិកំពង់ប្រាក់(លើផ្ទៃបឹងទន្លេសាប) ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានកូនចំនួន៤នាក់ (ស្រី ២នាក់) ប្រពន្ធស្លាប់ចោល។

លោក វរសេនីយ៍ត្រីបន្តថា ការដែលកំលាំងឃាត់ខ្លួនជនសង្ស័យរូបនេះ បន្ទាប់ពីទទួលព័ត៌មាន និងបណ្តឹងចំនួន ១ច្បាប់ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ពីជនរងគ្រោះឈ្មោះ ជ សជ អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ប៉ុន្តែនៅក្នុងពាក្យបណ្តឹងនោះពុំបានទាមទារសំណងថ្លៃការខូចខាតអ្វីនោះទេ ស្រេចតែច្បាប់ចុះ។

លោក អធិការរងស្រុកក្រគរបន្តទៀតថា នៅក្នុងពាក្យបណ្តឹងនោះបានរៀបរាប់ថា កាលពីវេលាម៉ោងប្រមាណ២០ និង៣០នាទី ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៧ ម្ចាស់ពាក្យបណ្តឹង(នារីរងគ្រោះ) បានអុំទូកចូលព្រៃ ផ្នែកខាងក្រោយផ្ទះ ចម្ងាយប្រមាណ១០០ម៉ែត្រ ក្នុងគោលបំណងទៅបន្ទោបង់ គ្រានោះនាងឃើញជនសង្ស័យ(អ៊ឹម កុសល)បើកកាណូតតម្រង់មករកនាង រួចស្ទុះមកចាប់ដៃក្រៀកស្នាទាញចេញពីទូករបស់នាង ឡើងមកលើកាណូតជនសង្ស័យ(កុសល)ចាប់រំលោភសេពសន្ថវៈទាំងកម្រោលបានសម្រេចចំនួន១លើក ។ ទោះជាក្នុងពាក្យបណ្តឹង នារីរងគ្រោះលើកឡើងដូចបានរៀបរាប់ខាងលើនេះក្តី ជនសង្ស័យ អ៊ឹម កុសល មិនបានឆ្លើយសាភាពនោះទេ ប៉ុន្តែនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យបានសារភាពកំហុសរបស់ខ្លួន។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងស្រុកក្រគរទទួលផែនយុត្តិធម៌បញ្ជាក់បន្ថែមទៀតថា ករណីនេះមានផលលំបាក និងត្រូវពិចារណាវែងឆ្ងាយ ខណៈជនសង្ស័យមានកូនៗមិនទាន់ធំរហូតដល់ទៅចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ ដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កំលាំងជំនាញនៅតែសុំគោលការណ៍ថ្នាក់លើបន្តការសម្របសម្រួល នៅអធិការដ្ឋាននគរបាលស្រុកក្រគរនៅឡើយ៕ ប៉ឹម ពិន

dw


ចែករំលែក៖