ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមដេញវាយគ្នាពេញផ្លូវ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ការឃាត់បាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនក្រុមក្មេងស្ទាវ២នាក់ ដែលដេញវាយគ្នាពេញផ្លូវ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង១១នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ទីតាំងកើតហេតុនៅមុខសួរច្បារចកតុមុខ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះ និងមិត្តភក្តិបានជិះម៉ូតូដើរលេងចេញពីភ្លិបមួយកន្លែង នៅម្ដុំស្ទឹងមានជ័យ ហើយត្រឡប់ទៅផ្ទះវិញ ខណៈពេលជិះម៉ូតូបីគ្រឿង ភ្លាមៗនោះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូហុងដា c 125 បានស្រែកហៅអោយឈប់ ប៉ុន្តែមិនឈប់ទេ ក៏ស្រាប់តែភាគីម្ខាងទៀតនាំគ្នាដេញវាយ និងដកដាវសាំម៉ូរ៉ៃដេញកាប់តាមពេញផ្លូវតែមង្ត ។ បន្ទាប់មក ក្រុមជនរងគ្រោះបាននាំគ្នាជិះរត់គេចរហូតមកដល់ជិតប៉ុស្តិ៍ទន្លេបាសាក់ ក្រុមជនរងគ្រោះក៏បានស្រែកអោយសមត្ថកិច្ចអោយជួយ ភ្លាមៗនោះ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង២នាក់បានតែម្តង ។

យុវជនទី១ ឈ្មោះ ហូរ សី អាយុ១៩ឆ្នាំ ស្នាក់នៅម្ដុំទឹកល្អក់២ ខណ្ឌទួលគោក។ យុវជនទី២ ឈ្មោះ បី សុវណា្ណរាជ អាយុ ១៦ ស្នាក់នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងស្ទាវទាំង២នាក់ បញ្ជូនទៅអធិការដ្នាននគរបាលខណ្ឌចំការមន ពាក់ពន្ធជុំវិញករណីហិង្សាតាមផ្លូវសារធារណៈដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ស រស្មី

image6 image1 image2 image3 image4 image5


ចែករំលែក៖