ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនមុខសញ្ញាមានដីកា រកឃើញសារធាតុញៀន១១កញ្ចប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យជាមុខសញ្ញាពាក់ព័ន្ធនឹងសារធាតុញៀនម្នាក់ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន ស្រាប់ត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួន រួមជាមួយសារធាតុញៀន១១កញ្ចប់ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិប្រផាត់ ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មំ។

លោកវរសេនីយ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ បានឃាត់ខ្លួនមុខសញ្ញាមានដីកាឈ្មោះ ខៃ រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិខាងលើក្នុងខណៈ ជនសង្ស័យកំពុងនៅលើផ្ទះ ។

លោកបន្តថា ក្រោយពីការឃាត់ខ្លួន ដោយបានការឯកភាពពីព្រះរាជអាជ្ញា សមត្ថកិច្ច បានឆែកឆេរលំនៅឋានជនសង្ស័យ រកឃើញម្សៅក្រាម ពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១២កញ្ចប់តូច និងសំភារៈវិចខ្ចប់ ជក់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងកសាងសណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណះ

IMG_7668 IMG_7666 IMG_7667


ចែករំលែក៖