ព័ត៌មានទាន់ហេតុការណ៍៖

HONGDA C125 ពន្លះជាមួយ Smas.V ស្លាប់មួយ រងរបួសធ្ងន់-ស្រាលបីនាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយម៉ូតូ និងម៉ូតូបានធ្វើឲ្យបុរសម្នាក់បាត់បង់ជីវិត ខណៈបញ្ជូនមកកាន់មន្ទីរពេទ្យ និងយុវជនចំនួនបីអ្នកផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ហើយត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ នៅគ្លីនិកផ្សេងគ្នា ។

របាយការណ៍របស់នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុគ្រោះថ្នាក់ចរាចរខាងលើ បង្កឡើង រវាងម៉ូតូ នឹងម៉ូតូ នៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចអាងក្រពើ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពខាងលើបានបញ្ជាក់អោយដឹងទៀតថា ជនរងគ្រោះទី១ឈ្មោះ លឹម ហេង ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើត ឃុំដំណាក់ចង្អើរ ស្រុកកំពត ខេត្តកពត បច្ចុប្បន្នមានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបរម៉ូតូម៉ាក HONGDA C-125 សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ព្រះសីហនុ 1B-3418 ពណ៌ខ្មៅ (បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។ ជនរងគ្រោះទី២ ឈ្មោះឡាយ សារ៉េត អាយុ ២២ឆ្នាំ រងរបួសមធ្យម។ ជនរងគ្រោះទី៣ ឈ្មោះ ពៅ រងរបួសធ្ងន់ ។ ជនរងគ្រោះទី៤ ឈ្មោះ ឃាង រងរបួសមធ្យម ទាំងបីអ្នកខាងលើជាកម្មករ លើកដាក់ទំនិញនៅផែ២២ និងស្នាក់នៅលើទីតាំងផែ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងបីអ្នកបានជិះម៉ូតូម៉ាកស្មាស់វី គ្មានស្លាកលេខ ចេញពីផែ៥២(ទំនប់រលក)ឆ្ពោះមកកាន់ផ្សារលើក្នុងគោលបំណងមកយកលុយគេប៉ុន្តែមកពាក់កណ្តាលផ្លូវកន្លែងកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគឿងទៀត ម៉ាកហុងដាសេ ១២៥ ធ្វើអោយពួកគេទំាងបីនាក់ រងរបូសធ្ងន់ និងឈ្មោះ លឹម ហេងបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចចរាចរ យកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។ ឯជនរងគ្រោះទំាងបី កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរចំនួនពីរផ្សេងគ្នា ។ រីឯសាកសពកំពុងរក្សាទុកនៅគ្លីនិចឯកជនរង់ចំាសាច់ញ្ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕ ឆ្លាម សមុទ្រ

sr (5) sr sr (1) sr (2) sr (3) sr (4)


ចែករំលែក៖