ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ទំនងជាតូចចិត្តនឹងខ្លួនហាមឪពុកកុំឲ្យផឹកស្រាមិនព្រមស្តាប់ ក៏គិតខ្លីចង.កបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់ទំនងជាតូចចិត្តនឹងខ្លួនហាមឃាត់ឪពុកកុំឲ្យផឹកស្រាមិនស្តាប់ ក៏សម្រេចចិត្តគិតខ្លីចង.កបញ្ចប់ជីវិតនៅនឹងរបងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអំពៅព្រៃ៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា យុវជនគិតខ្លីចង.ក បញ្ចប់ជីវិតនោះឈ្មោះ ផល្លី មេសា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិអំពៅព្រៃ៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុយុវជនរងគ្រោះត្រឡប់មកពីសាលាវិញ បានឃើញបុរសជាឪពុកអង្គុយផឹកស្រាថ្នាំជាមួយមិត្តភ័ក្រ ។ បន្ទាប់ពីមិត្តភ័ក្រទៅអស់យុវជនរងគ្រោះបានដើរទៅនិយាយជាមួយបុរសជាឪពុកហាមកុំឲ្យហូបស្រាខ្លាំងពេកប្រយ័ត្នឈឺ ។ ភ្លាមៗនោះបុរសជាឪពុកបានតបទៅយុវជនរងគ្រោះជាកូនវិញថា “អ្ហែងកុំចេះអញផឹកស្រាជារឿងអញ” បន្ទាប់ពីឮបុរសជាឪពុកឆ្លើយតបបែបនេះយុវជនរងគ្រោះលែងមាត់.កអ្វី ក៏ដើរទៅក្រោយបាត់ទៅដោយពុំមាននណាចាប់អារម្មណ៍នោះទេ ។ មួយស្ទុះក្រោយមកទើបមានអ្នកជិតខាងស្រែកឆោឡោថា បានប្រទះឃើញយុវជនរងគ្រោះចង.កស្លាប់នៅនឹងរបងផ្ទះ ដោយខ្សែគោពណ៌ខ្មៅ ។

ក្រុមគ្រួសារបានត្រឹមតែកាត់ទម្លាក់សាកសពចុះមកក្រោមរួច រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន បន្ទាប់ពីពិនិត្យចប់សព្វគ្របសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

op (1) op (2) op (3) op (4) op (5) op (6)


ចែករំលែក៖