ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងសួងប្រើវិធានការ៧៩ឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ពីបទចរាចរគ្រឿងញៀន

ចែករំលែក៖

ខេត្បូងឃ្មំុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុងសួង បានប្រើប្រាស់វិធានការ ៧៩ និងបានចាប់ខ្លួនស្រ្តីសង្ស័យម្នាក់ពីបទចរាចរសារធាតុញៀនដោយខុសច្បាប់។

ប្រតិបត្តការនេះធ្វើរឡើងកាលពីវេលាម៉ោង២និង៣៥នាទី ថ្ថៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យក្នុងភូមិតូង សង្កាត់_ក្រុងសួង ខេត្តត្បូងឃ្មំុ។

លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា ស្រ្តីជនសង្ស័យ ឈ្មោះ សួង មុំ ហៅ ហយ ភេទស្រី ជាតិខ្មែរ អាយុ៤៦ឆ្នាំ នៅភូមិតូង សង្កាត់សួង ក្រុងសួង។

លោកបន្តឲ្យដឹងថា ករណីនេះយើងប្រើប្រាស់វិធានការ៧៩ និងឆែកឆេរកឃើញម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៦៩កញ្ចប់ និងឧបករ ប្រើប្រាស់គ្រឿងញៀនមួយចំនួននៅក្នុងផ្ទះជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញចងក្រងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ វណ្ណៈ

IMG_7686 IMG_7687


ចែករំលែក៖