ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំ ថ្កោលទោស លោក អូបាម៉ា ថាបានទុកឲ្យចិនសាងសង់នៅសមុទ្រចិនភាគខាងក្បូងដោយមិនទប់ស្កាត

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលរបស់អតីត ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទុកឲ្យចិន សាងសង់ទីតាំងយោធាជាច្រើននៅសមុទ្រ ចិនភាគខាងត្បូងដោយមិនមានវិធានការទប់ស្កាត់ការសាងសង់ទាំងនោះ។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ ថា មានរឿងរ៉ាវហេតុការណ៍ជាច្រើនបានកើតឡើងនៅក្នុងរបបរបស ់អូបាម៉ា រឿងទាំងនោះនឹងកើតឡើងបើមានវិធានការ រារាំង។

លោកត្រាំបានបញ្ជាក់ថា «ការសាង សង់ទីតាំងយោធានៅកណ្តាលសមុទ្រចិនភាគខាងត្បូងទាំងនោះជាកំហុសរបស់អតីត ប្រធានាធិបតី។ សូមកុំភ្លេចថាខ្ញុំទើបតែធ្វើជាប្រធានាធិបតីអាមេរិកបានតែជាង៤ សប្តាហ៍ប៉ុណ្ណោះ ហើយការសាងសង់នៅសមុទ្រចិនភាគខាងត្បូងបានកើតឡើង តាំងពី៣ឆ្នាំមុន។ ប្រសិនបើរារាំងនៅពេលនោះគឺជារឿងល្អជាងពេលនេះខ្ញុំមិនដឹងថាហេតុអ្វីមិនព្រមរារាំង»។

ក្រៅពីបញ្ហាសមុទ្រចិនភាគខាងត្បូង ប្រធានាធិបតីអាមេរិកក៏បានថ្កោលទោស ចិនថា ជាអ្នកធ្វើឲ្យតម្លៃរូបិយវត្ថុធ្លាក់ចុះ។ ជាមួយគ្នានេះលោកត្រាំក៏បានថ្កោលទោស ចិនដែលទិញទំនិញពីកូរ៉េខាងជើងធ្វើឲ្យប្រទេសនេះមានសមត្ថភាពក្នុងកម្មវិធីអាវុធ របស់ខ្លួន។

ពាក់ព័ន្ធនឹងស្ថានភាពនៅសមុទ្រចិនភាគខាងត្បូងមន្ត្រីអាមេរិកបានប្រកាសថា ចិនជិតបានសម្រេចការដ្ឋាន២០ផ្សេងគ្នានៅសមុទ្រចិនភាគខាងត្បូងក្នុងនោះមានទាំងការ បង្កើតកោះសិប្បនិមិត្តខុសច្បាប់។

តាំងពីឡើងកាន់តំណែងមកទល់ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនចេះនៅស្ងៀមទេ ក្នុងការទិតៀនវាយប្រហារពាក្យសម្តីជាមួយចិន ហើយបាន ព្រមានចិនពីជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងដោយហ៊ានប្រើពាក្យថា ប្រជុំកោះ នៅទីនោះមិនស្ថិតក្នុងទឹកដីចិនទេ តែស្ថិត ក្នុងដែនទឹកអន្តរជាតិ ហើយអាមេរិកនឹង ការពារប្រយោជន៍អន្តរជាតិនៅទីនោះដើម្បី កុំឲ្យប្រទេសផ្សេងមកបំផ្លាញ។

កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកបានព្រមានចិនពីសកម្មភាពសាងសង់នៅតាមដែនកោះនៅសមុទ្រចិនខាង ត្បូង។ អាមេរិកទូន្មានចិនឲ្យបញ្ឈប់សកម្មភាពទាំងនេះទៅវិញ។ អាមេរិកមិនចង់ឲ្យចិនចូលទៅកាន់តំបន់ជម្លោះស្រួលៗទៀតទេ។ ការព្រមានរិះគន់ការគំរាមពីសំណាក់ អាមេរិកចេះតែមានរាល់ថ្ងៃ។ មិនដឹងថា ចិនស្រគាត្រចៀកយ៉ាងណាទេ។

នៅពេលនេះចិនប្រហែលកំពុងចោទ សួរថា តើត្រូវឆ្លើយតបទៅអាមេរិកយ៉ាង ដូចម្តេច បើអាមេរិកពេលនេះដូចជាចេះតែចង់មកជិះកចិនរហូតយ៉ាងនេះ? កាលពី អាណត្តិលោក អូបាម៉ា អាមេរិករិះគន់ចិន អាមេរិកក៏ផ្គើនចិនផ្នែកយោធាដែរ តែអាមេ រិករបស់ អូបាម៉ា ព្យាយាមដោះស្រាយ ជម្លោះដែនទឹកនៅសមុទ្រចិនតាមបែបការ ទូត។ អាមេរិករបស់ ដូណាល់ ត្រាំ វិញ ដូចជាកាន់តែខ្លាំងដៃជាងមុន។ បើតាមសារ ព័ត៌មានរដ្ឋចិនអាមេរិកនិងចិនអាចនឹង ប្រឈមផ្នែកយោធាដាក់គ្នាទៀតផងឲ្យតែអាមេរិកគំរាមយ៉ាងនេះចុះ! ចិនមិនភ្លេចដែរ ទេថា តាំងពីលោក ត្រាំ នៅមិនទាន់ជាប់ ឆ្នោតលោកបានចោទថា ចិនលួចការងារ ប្រជាជនអាមេរិកលួចលុយអាមេរិករក ស៊ីមិនស្មោះត្រង់ ហើយថែមទាំងគំរាមយក ពន្ធលើទំនិញចិន៤៥ភាគរយទៀតផង។

កន្លងមកអាមេរិកបានព្រមានពីពាណិជ្ជ កម្មជាមួយចិនថែមទៀត។ អាមេរិកអាច នឹងហ៊ានរហូតដំឡើងពន្ធទំនិញនាំពីចិនឆាប់ៗនេះផងក៏ថាបាន។ ព្រោះថា លោក ត្រាំ ដូចជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង។ មុន ជាប់ឆ្នោតលោកបានសន្យាដកអាមេរិក ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរៈ ប៉ាស៊ីហ្វិកហៅកាត់ថា TTP។ សប្តាហ៍នេះ ចូលកាន់អំណាចមិនបានស្រួលបួលផង លោកក៏ចុះហត្ថលេខាលើក្រឹត្យដកអាមេ រិកពីកិច្ចព្រមព្រៀងនេះដូចសន្យាមែន។

ដើម្បីតបតនឹងអាមេរិករបស់លោក ត្រាំ បើនិយាយពីរឿងពាណិជ្ជកម្មអន្តរជាតិ ប្រហែលមិនជាបញ្ហាទេ ព្រោះចិនពូកែរក ស៊ីតាំងពីដើមមក។ អាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងផ្សេងៗជាឱកាសសម្រាប់ចិន ទៅវិញទេ ដើម្បីដាក់ឥទ្ធិពលលើពាណិជ្ជ កម្មអន្តរជាតិ។ ពេលនេះមើលទៅប្រទេសមួយចំនួនក៏មិនពេញចិត្តនឹងលោក ត្រាំ ប៉ុន្មានដែរ។ ដូច្នេះប្រទេសទាំងនោះអាច នឹងបើកចំហពាណិជ្ជកម្មជាមួយចិនកាន់តែទូលាយទៅវិញទេ។

បើនិយាយពីផ្នែកយោធាចិនក៏មិនខ្លាចបញ្ចេញសាច់ដុំដាក់លោក ត្រាំ ដែរ។ អ្នក ជំនាញនានាគិតថា ចិនអាចតបតទៅអាមេ រិកវិញបាន។ កងទ័ពចិនទើបប្រកាសថា ដាក់ឲ្យដំណើរការនាវាពិឃាតស៊ីនីង Xining។ នាវាពិឃាតមួយនេះមានសមត្ថភាពកម្ទេចនាវាមុជទឹកឬយន្តហោះចំបាំងបាន។ ចិនក៏មានមីស៊ីលប្រឆាំងនាវារបស់ខ្លួនផងដែរ។ បច្ចុប្បន្នចិនកំពុងធ្វើការសាកល្បងមីស៊ីលអន្តរទ្វីបប្រភេទ DF-41 ដែលអាចបាញ់បានរយៈចម្ងាយ១ម៉ឺន៤ពាន់គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ១២ទៀតផង។ តែចិនមាននាវាផ្ទុក យន្តហោះតែមួយគ្រឿងប៉ុណ្ណោះ ខណៈ អាមេរិកមានដល់ទៅជាង១០គ្រឿង។ នាវា ចិនមួយនេះគឺនាវា Liaoning ម៉ូដែល ជំនាន់សហភាពសូវៀត។ តែពេលនេះ ចិនក៏កំពុងសង់នាវាផ្ទុកយន្តហោះម៉ូដែលជាតិចិនមួយគ្រឿងដែរ។

ដ្បិតថា កងទ័ពចិនខានធ្វើសង្គ្រាមតាំង តែឆ្នាំ១៩៧៩មកតាំងពីចប់សង្គ្រាមចិន-វៀតណាមមកក៏គេគិតថា ចិនប្រហែល ពិចារណាវែងឆ្ងាយមិនប្រើធម៌ក្តៅរហូត វាយប្រហារយោធាជាមួយអាមេរិកទេ។ ជាក់ស្តែងប្រធានាធិបតីចិន ស៊ី ជីនពីង ថ្មីៗ នេះក៏ទើបតែអំពាវនាវអោយឈប់មានអាវុធ ប្រល័យលោកក្នុងពិភពលោកទៀត។ ដូច្នេះចិនមិនប្រើធម៌ក្តៅទេ ព្រោះសង្គ្រាម រវាងមហាអំណាចអាមេរិក-ចិនបើផ្ទុះឡើង នោះមានតែធ្វើឲ្យដុនដាបមនុស្សជាតិទៅ វិញទេ។ សមត្ថភាពយោធាចិនពេលនេះ ក៏គ្រប់គ្រាន់នឹងកំញើញអាមេរិកខ្លះដែរហើយ។

ម្យ៉ាងទៀតមើលទៅបុគ្គលិកលក្ខណៈ របស់លោក ដូណាល់ ត្រាំ ចិនអាចនឹង ប្រៀបធៀបលោក ត្រាំ ទៅនឹងកូនក្មេងម្នាក់ ផងក៏ថាបាន។ ព្រោះថា លោក ត្រាំ បាន ធ្វើផ្ទុយទាំងស្រុងទៅនឹងលោក អូបាម៉ា អាណត្តិមុនដោយកំពុងពន្លិចចោលទៅ វិញនូវលទ្ធផលការងាររបស់បក្សប្រជា ធិបតេយ្យអាណត្តិមុន។ អាចថា ប្រហែល លោក ត្រាំ វាយប្រហារលទ្ធផលការងារ របស់ អូបាម៉ា ដើម្បីយកចិត្តរុស្ស៊ីផងក៏ មិនដឹង៕ ម៉ែវ សាធី

FILE - In this Dec. 1, 2016, file photo, President-elect Donald Trump and Vice President-elect Mike Pence wave as they visit to Carrier factory in Indianapolis, Ind. Donald Trump enters the White House on Jan. 20 just as he entered the race for president: defiant, unfiltered, unbound by tradition and utterly confident in his chosen course. In the 10 weeks since his surprise election as the nation’s 45th president, Trump has violated decades of established diplomatic protocol, sent shockwaves through business boardrooms, tested long-standing ethics rules and continued his combative style of replying to any slight with a personal attack _ on Twitter and in person. (AP Photo/Evan Vucci, File)

subi-reef-south-china-sea-satellite-getty-640x480


ចែករំលែក៖