ភ្នំពេញៈ បុរសម្នាក់ពេលចូលទៅដកលុយកន្លែងវេរលុយវីងបានហើយក្តាប់លុយចេញទៅដោយមិនបានពិនិត្យមើលត្រឹមត្រូវ ពេលចេញមួយសន្ទុះក្រោយមក ស្រាប់តែមកឲ្យកន្លែងវេរលុយវីងថា លុយក្រដាស១០០ដុល្លារ ដែលបើកអម្បាញ់មិញគឺក្រដាសសែនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវេរលុយវីង ធារសំបូរ ផ្លូវលេខ៤៨៨ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជ ធានីភ្នំពេញ។
បុរសដែលបើកលុយតាមភ្នាក់ងារវីបានលុយសែនសុំមិនបញ្ចេញឈ្មោះបានឲ្យ ដឹងថា គាត់ជាបុគ្គលិកក្រុមហ៊ុនឯកជន មួយរូប ដោយមានគេវេរលុយតាមភ្នាក់ងារវីងដែលដាក់លេខកូដក្នុងទូរស័ព្ទរបស់ គាត់កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ ហើយគាត់បានចូលផ្ទះ ធារសំបូរ វេរលុយវីង ដកលុយចំនួន ១០០ដុល្លារ ដោយផ្ទៀងផ្ទាត់តាមលេខកូដ រួចទើប ម្ចាស់វីងវេរលុយដកលុយឲ្យក្រដាស ១០០ដុល្លារ ។ដោយមិនបានមើល ច្បាស់លាស់ និងប្រញាប់ផង ក្រោយពីដក រួចគាត់ក៏ជិះម៉ូតូហុងដាMSX ពណ៌ស ចេញទៅ តែពេលទៅទិញអីវ៉ាន់ក៏យក លុយក្រដាស១០០ដុល្លារដែលបើកតាម វីងនោះបម្រុងឲ្យគេស្រាប់តែឃើញលុយសែនទៅវិញ។ ពេលនោះគាត់ក៏ប្រញាប់ មករកកន្លែងវីងដែលខ្លួនបានដកលុយ ដើម្បីសួរនាំ តែបែរជាម្ចាស់មិនទទួលខុស ត្រូវឡើយ។ គាត់ដឹងថា ទោះជាប្ដឹងក៏មិន ឈ្នះគេដែរ តែចង់ប្រាប់បុរសម្ចាស់ទីតាំងវេលុយវីងកុំធ្វើអ៊ីចឹងដាច់ម៉ូយអស់ហើយ គាត់សុខចិត្តចោលលុយ ចំនួន១០០ដុល្លារ ហើយឲ្យអាជ្ញាធរមូលដ្ឋានជួយដឹងឮ និង ណែនាំម្ចាស់ទីតាំងផង។
ម្ចាស់ផ្ទះវេរលុយវីង ធារសំបូរបានបញ្ជាក់ នៅមុខសមត្ថកិច្ចថា គាត់បានដកលុយ ឲ្យទៅបុរសជាភ្ញៀវចំនួន ១០០ដុល្លារពិត មែនគឺក្រដាស ១០០ដុល្លារចំនួន១សន្លឹក តែជាលុយត្រឹមត្រូវមិនមែនលុយសែនដូចជាពាក្យគាត់ចោទប្រកាន់ទេ ហើយកន្លែងគាត់រកស៊ីមិនអាចលក់មុខទេ សំខាន់តើ បុរសនោះមានមើលស្លាកបានបិទនៅលើជញ្ជាំងថា «ត្រូវត្រួតពិនិត្យលុយមុននឹង ចាកចេញពីកន្លែងវេរលុយ» ដែរឬទេ? ហើយមិនដឹងថា បុរសនោះបើកយកលុយ សែនមកពីណាទេ ហើយមកទម្លាក់កំហុស មកលើកន្លែងគាត់ ហើយបើអតិថិជនចង់ វែងឆ្ងាយក៏មិនខ្លាចដែរ ដោយមិនមែនគាត់ បើកន្លែងវេរលុយបោកប្រាស់គេឯណា។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ កន្លែងវេរលុយដោយផ្អើលថា មានទំនាស់ រវាងភ្ញៀវមកដកលុយចំលុយក្រដាស ១០០ដុល្លារក្រដាសសែន ហើយម្ចាស់ ទីតាំងថាលុយគាត់ឲ្យជាលុយក្រដាស ១០០ដុល្លារពិតប្រាកដ ហើយក៏សម្រប សម្រួល ដោយពន្យល់ភាគីបុរសអតិថិ ជនថា មុននឹងយើងយកលុយចេញត្រូវ មើលឲ្យហើយ បើមិនច្បាស់សុំគេដូរវិញ។ តែយើងចេញពីកន្លែងវេរលុយវីងជិត២ ម៉ោងហើយទើបត្រលប់មកវិញ ក្រោយ មកបុរសជាភ្ញៀវក៏ចេញត្រលប់ទៅវិញ ដោយមិនមានការប្ដឹងផ្ដល់អ្វីទេ ក៏បញ្ចប់ រឿងត្រឹមនោះ ដោយទុកលុយក្រដាស ១០០ដុល្លារលុយសែននៅកន្លែងវេរលុយ វីងនោះ៕ ហេង នរិន្ទ្រ