ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមេម៉ាយកូន២ម្នាក់ត្រូវឃាតកសម្លាប់ ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តក្រចេះ ៖ ស្ត្រីមេម៉ាយមានកូន២ម្នាក់ត្រូវបានឃាតកចូលសម្លាប់ដល់ក្នុងផ្ទះដោយពុំទាន់ដឹងពីមូលហេតុបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ភូមិអូរគ្រៀង ឃុំ អូរគ្រៀង ស្រុកសម្បូណ៌ ខេត្តក្រចេះ។

ស្ត្រីរងគ្រោះត្រូវបាននគរបាលបញ្ជាក់ថា ឈ្មោះ អេង ម៉េងជា អាយុ៣៣ឆ្នាំ មាន កូន២នាក់នៅក្នុងបន្ទុក ប្រុសម្នាក់ស្រីម្នាក់។

តាមសាក្សីដែលនៅផ្ទះជិតខាងបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១០និង ៣០នាទីព្រឹកពួកគាត់បានឮសំឡេងក្តុង ក្តាំងក្នុងផ្ទះស្ត្រីរងគ្រោះដែរតែស្មានថាជាសំឡេងជ្រូក ព្រោះផ្ទះជនរងគ្រោះមាន ដាក់បាជ្រូក ។

លុះពេលកូនប្រុសស្ត្រីរងគ្រោះចេញពីសាលារៀនមកក៏បានឃើញម្តាយរបស់ ខ្លួនដេកស្លាប់នៅក្នុងបន្ទប់ទឹកហើយក៏បាន ស្រែកប្រាប់អ្នកជិតខាង និងរាយការណ៍ ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។ ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកវត្ថុតាង និងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ចាប់យក មកផ្តន្ទាទោសតាមច្បាប់ ។

រហូតមកដល់រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យ ដឹងថា ជំនាញបានកំណត់មុខសញ្ញាឃាតកដែលសម្លាប់ស្ដ្រីមេម៉ាយកូន២នោះហើយ ដោយស្ត្រីរងគ្រោះស្លាប់ក្នុងបន្ទប់ទឹកហើយ ជនសង្ស័យកំពុងគេចខ្លួន ។

ប្រភពដដែលបន្តរថា មុខសញ្ញាជន សង្ស័យជាបុរសម្នាក់រស់នៅផ្ទះជួលក្បែរ ផ្ទះស្ត្រីរងគ្រោះ តែបច្ចុប្បន្នជនសង្ស័យរូបនេះបាននាំប្រពន្ធកូនរត់គេចខ្លួនបាត់អស់។

បើតាមនគរបាលជំនាញសាកសពស្ត្រីរងគ្រោះស្លាប់នៅក្នុងបន្ទប់ទឹក បាក់ក និងមានស្នាមចាក់ដោយប្រើវត្ថុរឹងចំគុម្ពត្រចៀក ហើយកម្លាំងជំនាញសន្និដ្ឋានថា ជាករណី ឃាតកម្មគិតទុកជាមុន ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ កាន់ វណ្ណៈ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ អូរគ្រៀង ឃុំអូរគ្រៀង ស្រុកសម្បូណ៌ ព្រោះក្រោយពីកើតហេតុជនសង្ស័យបាននាំប្រពន្ធកូនរើអីវ៉ាន់ចេញពីផ្ទះដែលគេ ជួលនៅជិតផ្ទះស្ត្រីរងគ្រោះរួចឡើងរថយន្តចេញពីចំណុចកើតហេតុទៅបាត់ ៕ សហការី

90


ចែករំលែក៖