ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសមនុស្ស៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសវ័យចំណាស់ម្នាក់បាត់បង់ជីវិត និងក្មេងចាស់ចំនួន ៤នាក់ ផ្សេងទៀតបានរងរបួសស្រាល ធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៣លើកផ្សេងគ្នា នៅខត្តពោធិ៍សាត់។

ប្រភពព័ត៌មានផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយរថយន្តម៉ាក កាមរី ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2J 0134 បើកបរដោយឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាក សង់កូរ៉េ ពណ៏ក្រហម គ្មានស្លាកលេខ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ សុិន ឡេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តសមត្តកិច្ចនគរបាលយកទៅរក្សាទុក នៅអធិការនគរបាលស្រុកវាស់វែង រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ។

ចំណែកផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ ២១៥-២១៦ ស្ថិតក្នុងភូមិ-ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ ដោយរថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿងម៉ាក គា ពណ៏ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B 6432 (អ្នកបើកបររត់គេចខ្លួន) របស់ក្រុមហ៊ុន (រិទ្ធមុន្នី) ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកក្មេងឈ្មោះ រឿន តុង ភេទប្រុស អាយុ ៨ឆ្នាំ ជនជាតិខ្មែរ កំព្រាឪពុកម្តាយ បច្ចុប្បន្នរស់នៅជាមួយឈ្មោះ សល់ សេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ខណៈក្មេងកំពុងដើរលើចិញ្ចើមផ្លូវក្នុងទិសដៅបញ្រ្ចាដទិសគ្នាក(លិចទៅកើត) បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកានភ្លាមៗ ចំណែកវត្ថុតាងរថយន្តបង្កយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង។

ដោយឡែកផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញក៍បានឲ្យដឹងទៀតដែរថា នៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែ-ឆ្នាំដដែលនេះ នៅចំណុចក្បែវត្តរវៀង ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកថែមទៀត ដោយគោយន្តកន្រ្តៃដឹងបង្គោលឈើក្រាកបើកចុះចំណតចំរាលភ្នំ ចាប់ហ្វ្រាងមិនសុីក្រឡាប់បោកផ្ទប់ស្លាប់អ្នកបើកបរម្នាក់ឈ្មោះ ជា រៀម ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ចំណែកអ្នករួមដំណើរជិះលើគោយន្តចំនួន ២នាក់ទៀត បានលោតចុះទាន់ពេលគ្រាន់តែដាច់រលាត់ដៃជើងរងរបួសស្រាលប៉ុណ្ណោះ៕ បឹុម ពិន

abe (1) abe (2) abe (3) abe (4) abe (5)


ចែករំលែក៖