ភ្នំពេញ៖ យុវជន២នាក់ត្រូវ បានជនសង្ស័យស្ទាក់វាយយកម៉ូតូបានសម្រេចហើយគេចខ្លួនបាត់បន្ទាប់ពីចេញពីច្រៀងខារ៉ាអូខេហើយជូនមិត្តភ័ក្តទៅផ្ទះ ខណៈត្រូវឡប់មកវិញ។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវលាម៉ៅង១និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២៦ ឆ្នាំ២០១៧ នៅជាប់ផ្លូវរទះភ្លើង ភូមិថ្មី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះអុនមាយ ភេទប្រុសអាយុ21ឆ្នាំ មុខរបរម្មករសំណង់ ស្នាក់នៅជិតផ្សាទួលពង្រ សង្កាត់ចោមចៅ និងទី២ឈ្មោះ ហ៊នសំណាង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករ សំណង់ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅ ស្រុកមុខកំពូលខេត្តកណ្តាល ហើយម៉ូតូដែលជនស្ស័យវាយប្លន់យកនោះម៉ាកMSX ពណ៍ស ពាក់ស្លាកលេខភ្នំណេញ1SC 1727 ។
តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គេបាននាំគ្នាទៅច្រៀងខារ៉ាអូខេនៅម្តុំមុខមុខព្រលានយន្តហោះពោធិ៍ចិនតុង ដោយមានគ្នា៦នាក់ក្នុងនោះក៏មាននារី២នាក់ផងដែរ។
ខណៈច្រៀងរួចរាល់ពួកគេក៏បាននាំគ្នាទៅផ្ទះវិញដោយមានម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកសង់កូរ៉និងម៉ូតូមួយគ្រឿងទៀតម៉ាកMSX ហើយយុវជនខាងលើបានជូនមិត្តភ័ក្តទៅដល់ផ្ទះហើយក៏មកវិញដោយជិះម៉ូតូមួយគ្រឿង២នាក់បំណងទៅដេកនៅផ្ទះជួលនៅជិតផ្សារទួលពង្រ ខណះមកដល់កន្លែងស្ងាត់ក៏មានជនសង្ស័យមួយគ្រុមមានគ្នាជាង១០នាក់មកស្ទាក់វាយពួកគេពធ្វើភ័យរត់ចោលម៉ូតូត្រូវជនសង្ស័យយកទៅបាត់។
សាក្សីដដែលបានបន្តថា បន្ទាប់មកពួកគេក៏បានរត់ទៅអោយអ្នកភូមិជួយដឹកទៅប្តឹងសមត្ថកិច្ចភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុភ្លាមៗសួនាំ។
ក្រោយមកស្រាប់តែមានមិត្តភ័ក្តជនរងគ្រោះដែលជូនទៅដល់ផ្ទះនោះខលមកវិញថាឃើញម៉ូតូហើយដោយជនសង្ស័យយកទៅប្លុងចោលនៅកគុមព្រៃទើបជនរងគ្រោះលែងដាក់ពាក្យបណ្តឹងហើយត្រឡប់ទៅផ្ទះវិញ ៕ សុខាសែនជ័យ