ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅស្រុកក្រូចឆ្មា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានស្លាប់នៅក្នុងស្រះទឹកដោយគ្មាននរណាដឹង និងអាចជួយបាន ពេលដែលជនរងគ្រោះរូបនេះចេញពីផ្ទះទៅឆក់ត្រីហើយភ្លាត់ស្នៀតឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់។

តាមកំណត់ហេតុរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២០ មានឈ្មោះ អាត ស៊ីណាន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែនៅភូមិជើងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ(ជនរងគ្រោះស្លាប់) បានចេញពីផ្ទះដើម្បីទៅឆក់ត្រីនៅក្នុងស្រះរបស់ឈ្មោះ ហេង សុខអ៊ាង ភេទប្រុស ស្ថិតនៅក្រោយភូមិតាបាវឃុំទួលស្នួល ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ដោយបាត់ជនរងគ្រោះមិនឃើញវិលត្រឡប់ទៅផ្ទះវិញ ទើបក្រុមគ្រួសារនាំគ្នាដើររក ហើយបានប្រទះឃើញជនរងគ្រោះស្លាប់ក្នុងស្រះទឹកខាងលើនៅវេលាម៉ោង៨នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ។

ករណីនេះ ក្រោយសមត្ថកិច្ចជំនាញបានត្រួតពិនិត្យហើយជនសង្ស័យពិតជាស្លាប់ដោយសារឆ្លងចរន្តឧបករណ៍ឆក់ត្រីប្រាកដមែន រួចក៏ប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណី ៕ វណ្ណះ

ae (2) ae ae (1)


ចែករំលែក៖