ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តកំពង់ធំបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្ដីក្នុងវិស័យកសិកម្ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំរបស់មន្ទីរកសិកម្មខេត្តកំពង់ធំ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្ដីក្នុងវិស័យកសិកម្ម ដោយមានការអញ្ចើញចូលរួមពី លោកស្រី ម៉ុម ថាវី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ លោកធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តកំពង់ធំ លោក ឡឹក សុធា ប្រធានកម្មវិធីបង្កើនភាពធន់របស់អង្គការអូកស្វាម (oxfam)និងមានសិក្ខាកាមចូលរួមចំនួន៥០នាក់ ។

លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានមានប្រសាសន៍សំណេះសំណាល និងរាយការណ៍ថា ក្នុងខេត្តកំពង់ធំ ដំណាំ ដែលមានសក្ដានុពលជាងគេ គឺដំណាំស្រូវ មិនមែនដំណាំកៅស៊ូនោះទេ ចំណែកការចិញ្ចឹម សត្វជ្រូក និងគោក្របី មានការថយចុះ ប៉ុន្ដែមានការកើនឡើងនូវសត្វបក្សី ដូចជាមាន់ ទា ជាដើម ចំពោះដំណាំស្រូវវិញគឺយើងធ្វើស្រូវវស្សា និងស្រូវប្រាំង ក្នុងគេនិយមធ្វើវស្សាពូជ ស្រូវកណ្ដាលដូចជាស្រូវ រំដួល ស្រូវក្រអូប និងស្រូវ សែនពិដោ ចំនួន៩០% ដែលមានផ្ទៃដីច្រើនជាងគេ ហើយត្រូវបានគេចាត់ទុកថាជាស្រូវប្រភេទអង្ករលេខមួយ ដោយសារគេចូលចិត្តបរិភោគ ដែលមានរស់ជាតិឆ្ងាញ និងអាចលក់នៅក្នុងទីផ្សារនានាទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ ចំណែក ពូជស្រូវប្រាំងដែលគេនិយមបន្ទាប់នោះគឺពូជស្រូវ ខា១៤និងពូជស្រូវ ខា១៥ គឺជាប្រភេទស្រូវមិនប្រកាន់រដូវ ជាប្រភេទស្រូវដែលល្អ រស់ជាតិឆ្ងាញពេញនិយម អាចលក់នៅក្នុងទីផ្សាក្នុងស្រុកនិងក្រៅស្រុកផងដែរ ឥឡូវខាងមន្ទីរយើងកំពុងតែផ្ដល់ពូជស្រូវនេះជូនប្រជាកសិករ ដើម្បីធ្វើ ក្នុងដំណាក់ពិសោធន៍ជាបណ្ដើរៗ មិនតែប៉ុណ្ណោះដំណាំរួមផ្សំផ្សេងៗទៀត ដូចជា កៅស៊ូ ស្វាយចន្ទី ពោត សណ្ដែក ដំឡូងមី និងដំណាំបន្លែ បង្កា ជាច្រើនទៀត ។

លោក ឡឹក សុធា ប្រធានកម្មវិធី បង្កើនភាពធន់របស់អង្គការ Oxfam បានមានប្រសាសន៍ ស្ដីពីការលើកស្ទួយស្រ្ដីអោយចូលរួមក្នុងកិច្ចការងារសង្គមអោយបានច្រើន ដែលអាចទទួលបានចំណេះដឹង អោយមានសមត្ថភាពជាអ្នកដឹកនាំក្នុងវិស័យការងារនានាទាំងក្នុងក្របខ័ណ្ឌរបស់រាជរដ្ឋាភិបាលនិងអង្គការផ្សេងៗផងដែរ ដើម្បីអាចរកចំណូលសំរាប់ក្រុមគ្រួសារ និងជៀសវាងការចំណាក់ស្រុក ។

លោក ស្រី ម៉ុម ថារី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទ បានមានប្រសាសន៍ ថា វគ្គបណ្ដុះ បណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង់ ៣ គឺ ទី១ ផ្សព្វ ផ្សាយ និងបង្កើន ចំណេះដឹងស្ដីពីគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្រ្ដបញ្រ្ចាប់យេនឌ័រក្នុងវិស័យកសិកម្ម ដែលបានអនុម័តនិងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០១៥ កន្លងមក ទី២ កសាងចំណេះដឹងលើទស្សនះ យេនឌ័រការពង្រឹងភាពអង់អាចរបស់ស្រ្ដីខាងផ្នែកសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម និងវិធីនៃការយកទស្សនះទាងនេះយកទៅអនុវត្តន៍ជាក់ស្ដែង ទី៣ ការកំណត់តួនាទិនិងការទទួលខុសត្រូវរបស់កសិករស្រ្ដីឆ្នើម ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម ៕ ប៊ុនរិទ្ធី

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7)


ចែករំលែក៖