តាមការប្រកាសរបស់អនុប្រធានាធិបតី អីុរ៉ង់លោក Hossein Ali Amiri បានបញ្ជាក់ ថា ប្រធានាធិបតី Hassan Rouhani នឹង បន្តឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោត ប្រធានាធិបតីក្នុងអាណត្តិទីពីររបស់លោកជាបន្តទៀត។
នៅក្នុងសន្នីសីទកាសែតកាលពីថ្ងៃទី ២៦ ខែកុម្ភៈ លោក Ali Amiri បានបញ្ជាក់ ថា នៅក្នុងការជួបពិភាក្សាគ្នាជាលើកចុងក្រោយលោកប្រធានាធិបតីបានសម្រេច បន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិក្រោយ ជាបន្តទៀត។
ពលរដ្ឋអីុរ៉ង់មានការគាំទ្រប្រធានាធិបតី រ៉ូហានី ដោយសារតែលោកបានកែទម្រង់ប្រព័ន្ធច្បាប់ និងទំនាក់ទំនងជាមួយលោកខាងលិចដែលធ្វើឲ្យអីុរ៉ង់រួចផុតពីទណ្ឌកម្មដឹកជញ្ជូនជួយឲ្យសេដ្ឋកិច្ចប្រទេសនេះរីកចម្រើនទៅមុខក្រោយពេលថាមពលប្រេងបាននាំចេញទៅក្រៅប្រទេស។
ក្រុមអ្នកវិភាគបញ្ជាក់ថា ជាមួយនឹងគោល នយោបាយការបរទេសទទួលបានជោគ ជ័យក្នុងនោះមានព្រមព្រៀងជាប្រវត្តិសាស្ត្រ ស្តីពីកម្មវិធីបរមាណូជាមួយប្រទេសមហា អំណាចបរមាណូទាំង៦លើពិភពលោក កាល ពីឆ្នាំ២០១៥។ ជាមួយនឹងការកែទម្រង់សេដ្ឋកិច្ចជួយឲ្យជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរឡើងលោក រ៉ូហានី ទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីមហាជន។
បើទោះបីមានការផ្លាស់ប្តូរនយោបាយទំនាក់ទំនងការបរទេសមួយចំនួនក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក តែលោក រ៉ូហានី នៅតែមានសុទិដ្ឋិនិយមថា នឹងជំរុញឲ្យ ទំនាក់ទំនងកាន់តែប្រសើរ។ ចំណែកកម្ម វិធីកាំជ្រួចមីស៊ីលគឺសម្រាប់តែការពារជាតិប៉ុណ្ណោះ មិនគំរាមកំហែងដល់ប្រទេសណា ឡើយ។
កម្មវិធីមីស៊ីលអីុរ៉ង់កន្លងមបានធ្វើឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអីុរ៉ង់ដោយចោទថា អុីរ៉ង់បានធ្វើការសាកល្បងមីស៊ីលបាលីស្ទីក។ គ្រាន់ តែបានទទួលដំណឹងស្តីពីទណ្ឌកម្មនេះភ្លាម ខាងរដ្ឋាភិបាលអីុរ៉ង់បានប្រកាសថា គេ នឹងដាក់វិធានការតបវិញតាមរយៈទណ្ឌ កម្មទៅលើក្រុមហ៊ុនឬអ្នកជំនួញអាមេរិកនៅអីុរ៉ង់។ លោករដ្ឋមន្ត្រីការបរទេសអីុរ៉ង់បានថ្លែងកាលពីថ្ងៃសុក្រថា អីុរ៉ង់មិនព្រឺរោម ជាមួយនឹងទណ្ឌកម្មរបស់អាមេរិកទេ តែអុីរ៉ង់ ក៏មិនទៅឆោតបញ្ឆេះភ្លើងសង្រ្គាមជាមួយអាមេរិកមុនដែរ។
អុីរ៉ង់តែងតែអះអាងថា ការផលិតនិងសាកល្បងនូវសព្វាវុធយោធាគឺជាសិទ្ធិស្រប ច្បាប់របស់អីុរ៉ង់ដើម្បីការពារខ្លួនដែលសិទ្ធិនេះមិនអាចមានប្រទេសផ្សេងណាមកហាម ឃាត់បានឡើយ។ ក្រៅពីមីស៊ីលចម្ងាយខ្លី អីុរ៉ង់ក៏បានប្រកាសថា ខ្លួនមានមីស៊ីល ចម្ងាយ២.០០០គីឡូម៉ែត្រដែរ។ លោក អគ្គបញ្ជាការកងទ័ពអុីរ៉ង់បានបញ្ជាក់ថា អីុរ៉ង់ នឹងបន្ថែមការផលិតគ្រាប់មីស៊ីលឲ្យបានច្រើន។ ថ្លែងពីទីក្រុងតូក្យូនៅថ្ងៃសៅរ៍នេះលោករដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិកបានចោទអីុរ៉ង់ថា ជាប្រទេសធំជាងគេដែល ចិញ្ចឹមបំប៉នពួកភេរវកម្ម។
ជាការកត់សម្គាល់សង្រ្គាមពាក្យសម្តីការកំញើញគ្នាទៅវិញទៅមករវាងអាមេរិកជាមួយនឹងអុីរ៉ង់គឺបានកើនឡើងកាន់តែខ្លាំង នៅក្រោយពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែង។ លោក ត្រាំ ដែលចូលចិត្តសរសេរតាមតែចិត្តនឹកឃើញនៅលើ ទំព័រ Twitter របស់ខ្លួននោះតែងតែសរសេរ សាររិះគន់ទៅលើអុីរ៉ង់ជាប្រចាំ។ នយោបាយ បែបធម៌ក្តៅជាមួយអុីរ៉ង់របស់លោក ដូណាល់ ត្រាំ គឺវាមានលក្ខណៈខុសគ្នាទាំងស្រុងជាមួយនឹងលោក អូបាម៉ា ដែលគាត់បានខិតខំព្យាយាមអូសអុីរ៉ង់ឲ្យចូលឆាកអន្តរជាតិ វិញដើម្បីកសាងទំនាក់ទំនងសន្តិភាពជា មួយអុីរ៉ង់៕ ម៉ែវ សាធី