ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច

ចែករំលែក៖

ខេត្តព្រៃវែង ៖ ផ្ទះក្បឿងមួយខ្នងភ្លើងឆាបឆេះទាំងស្រុងរួមនឹងម៉ូតូ១គ្រឿងនិងទ្រព្យសម្បត្តិជាច្រើនដោយបន្សល់ទុក តែផេះនិងជណ្ដើរ ។ ករណីនេះបណ្តាល មកពីឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែ កុម្ភៈឆ្នាំ២០១៧នៅភូមិមេសប្រចណ្ឌលើឃុំ មេស ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពីនគរបាលប៉ុស្តិ៍មេសប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះខាងលើឈ្មោះ ម៉េង ភាព ភេទប្រុសអាយុ៥១ឆ្នាំមានទីលំនៅផ្ទះកើតហេតុដែលមានទំហំ១១ម៉ែត្រ គុណ៨ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំង ក្តារជណ្ដើរថ្ម សម្ភារខូចខាត រួមមានផ្ទះម៉ូតូ ១គ្រឿងលុយនិងទ្រព្យសម្បត្តិជាច្រើនដែលសរុបជាទឹកប្រាក់ប្រមាណជា១៥០លានរៀល ។

នគរបាលប៉ុស្តិ៍បានប្រាប់ថា ក្រោយ ពេលទទួលព័ត៌មានថាអគ្គិភ័យឆាបឆេះផ្ទះនោះភ្លាមលោកស្នើកម្លាំងរបស់លោកអធិការនគរបាលស្រុកបើករថយន្តទឹកទៅ ជួយតែក៏មានការយឺតយ៉ាវព្រោះផ្លូវឆ្ងាយ ។ ម្យ៉ាងវិញទៀតរថយន្តទឹកបើកដល់ភូមិលើ ផ្លូវវាតូចហើយ ស្រាប់តែស្ទះនឹងរថយន្ត ផ្សេងនៅពីមុខដែលខូចរបូតកង់ជៀសគ្នាមិនរួចទើបខកពេល ។ លោកបន្តថា ពេល រថយន្តដឹកទឹកទៅដល់គឺផ្ទះឆេះស្ទើរទាំងស្រុងនិងបានបាញ់ទឹកពន្លត់ទ្រព្យសម្បត្តិ ដែលនៅសេសសលពីភ្លើងឆេះទើបម្ចាស់ ប្រមូលបានខ្លះ ។

មន្ត្រីនគរបាលប៉ុស្តិ៍បញ្ជាក់ថា ករណីនេះរងការខូចខាតផ្ទះ១ខ្នងម៉ូតូ១គ្រឿង លុយនិងសម្ភារមួយចំនួនទៀតដោយ សរុបជាទឹកប្រាក់ស្មើ១៥០លានរៀល ហើយមូលហេតុដែលបណ្ដាលឲ្យឆាប ឆេះផ្ទះបែបនេះគឺនៅមុនពេលកើតហេតុ ប្រពន្ធបានបិទបារ៉ែត រួចប្ដីក៏ទៅបើកហើយ ក៏ឆ្លងចេញអណ្ដាតភ្លើងតែម្តង ។ ភ្លាម នោះប្ដីខ្លាចឆក់ក៏លោតចុះដីស្រាប់តែ អណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះតែម្ដងទៅ ៕ សហការី

preyveng


ចែករំលែក៖