ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរបារយីហោចតុមុខយ៉ាងសន្ធូរសន្ធៅ ហើយត្រូវបានប្រជាពលរដ្ឋនិងអាជ្ញាធរនាំគ្នា អន្តរគមន៍បាញ់ពន្លត់ ប៉ុន្តែដោយសារតែការកក់ស្ទះចរាចរខ្លាំងពេក សមត្ថកិច្ចព្យាយាមបាញ់ពន្លត់ទៅវិញជិត១ម៉ោង ហើយផ្ទះឆេះអស់ចំនួន៤៥ខ្នង ។
ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងនៅវេលាម៉ោង
១៧និង៤៥នាទីល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ នៅត្រង់ចំណុច ក្លឹមកំសាន្ត
ចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៍មានថា មានករណីភ័យកំពុងតែឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចកនិងអាជ្ញាធរខណ្ឌដូនពេញដឹកនាំដោយលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ បានចុះទៅជួយអន្តរគមន៍ និងធ្វើការទំនាក់ទំនងជាមួយកម្លាំងនគរបាលការិយាល័យពន្លត់អគ្គីភ័យក្រុងភ្លាមៗ ដើម្បីបាញ់ពន្លត់ផងដែរ ។
ក្នុងហេតុការណ៍គេឃើញ រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យក្រុងមកបាញ់ពន្លត់រហូតរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង១៨និង៣០នាទីយប់ថ្ងៃដដែល។ ហើយករណីអគ្គីភ័យ
មួយបានឆាបឆេះឡើង បណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នង ផ្ទះទាំងស្រុង ។
ក្រោយកើតហេតុការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន ២០គ្រឿង, អូមប័រ នៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យជើងទឹក ស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញ អស់ចំនួន០២គ្រឿង, រថយន្តពន្លត់អគ្គីភ័យរបស់ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង, សាលាខណ្ឌឬស្សីកែវចំនួន០១គ្រឿង, ទីក្រុងជ្រោយជង្វារចំនួន០៥គ្រឿង, ក្រសួងមហាផ្ទៃចំនួន០១គ្រឿង, និងរថយន្តស្ថាននីយ៍តេឡាចំនួន០១គ្រឿង ។
បើតាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ចដែលនៅកន្លែងកើតហេតុ បានបញ្ជាក់ថាមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ៕ស តារា