ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីមន្ទីរជំនាញថាសំណង់រឹងស្ទើរ៨០ភាគ រយនៅខេត្តតាកែវគ្មានច្បាប់

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រុមមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានឲ្យដឹងកាលពីពេលថ្មីៗនេះថា សំណង់ស្ទើរ តែ៨០ភាគរយនៅក្នុងខេត្តតាកែវសាងសង់ ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ គឺម្ចាស់ សំណង់គ្រាន់តែផ្ដល់លុយឲ្យមន្ត្រីជំនាញ និងប្រធានមន្ទីរសុរិយោដីជាការស្រេច ។

តាមសេចក្ដីរាយការណ៍ថា រាល់ពេលសាង សង់សំណង់អគារផ្ទះសំណាក់ សណ្ឋាគារ ធនាគារ រោងចក្រជាង៨០ភាគរយនៅក្នុងខេត្តតាកែវពុំមានច្បាប់អនុញ្ញាតពីប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីនោះទេ បើទោះជាសំណង់ ទាំងនោះសង់នៅលើផ្ទៃដីពាក់ព័ន្ធដូចជាដីផ្សារ ដីចំណីផ្លូវ ឬដីចំណីបឹង ស្ទឹង ព្រែក ក្ដី។ ដោយគ្រាន់តែគេចាយលុយជាមួយប្រធានមន្ទីរសុរិយោដីនោះបញ្ហានឹងមិន អាចកើតឡើងឡើយ។ លើសពីនេះការ កាត់ប្លង់ ផ្ទេរផ្ទូដីក៏ត្រូវបានគេចរចាតម្លៃគ្នា យ៉ាងអនាធិបតេយ្យផងដែរ ។

លោក សុខ សិត ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ដីខេត្តតាកែវបានទទួលស្គាល់ថា សំណង់ ដែលសាងសង់រួចនិងកំពុងសាងសង់នៅ ក្នុងខេត្តតាកែវភាគច្រើនមិនមានច្បាប់ ប្រាកដមែន ជាពិសេសនៅស្រុកបាទី។

លោកបានបន្ដថា ការសាងសង់សំណង់ ដែលគ្មានច្បាប់ភាគច្រើនក្រុមអាជ្ញាធរ មូលដ្ឋាន និងមន្ត្រីថ្នាក់ក្រោមរបស់លោក បានឃុបឃិតគ្នាលួចសាងសង់ដោយមិន រាយការណ៍ឲ្យលោកដឹង។ ដូច្នេះហើយបាន ជាសំណង់គ្មានច្បាប់រីកដុះដាលដូចផ្សិត។ ប៉ុន្តែយ៉ាងណាក៏ដោយលោកថានឹងចាត់ វិធានការបើសិនជាដឹងថា សំណង់រឹងណា មួយដែលកំពុងសាងសង់ហើយគ្មានច្បាប់៕ ហេង សូរិយា

12


ចែករំលែក៖