ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពប្រឆាំងអំពើពុករលួយបដិសេធរបាយការណ៍វាស់វែងអំពីអំពើពុករលួយនៅកម្ពុជា របស់អង្គការតម្លាភាពអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបដិសេធរបាយការណ៍វាស់វែងអំពី អំពើពុករលួយនៅកម្ពុជារបស់អង្គការតម្លាភាពអន្តរជាតិថា គ្មានអព្យាក្រឹត និងគ្មាន មូលដ្ឋានច្បាស់លាស់ដែលបង្កបរិយាកាស អាប់អួដល់សង្គមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ថា ការចេញរបាយការណ៍ របស់អង្គការតម្លាភាពអន្តរជាតិមានទំនោរទៅកាន់និន្នាការនយោបាយធ្វើឱ្យបរិយាកាសនៃការបោះឆ្នោតនៅកម្ពុជាលម្អៀង ពោលគឺគ្មានមូលដ្ឋានដើម្បីវាយតម្លៃច្បាស់ លាស់ ដោយគ្រាន់តែដើរសួរតែមនុស្សដែល គ្មានមូលដ្ឋានឱ្យបានត្រឹមត្រូវ ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការ លើកឡើងបញ្ហាទាំងអស់នេះរាជរដ្ឋាភិបាល បានធ្វើ និងចេញជាផ្លែផ្ការួចទៅហើយដូចជាសេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ និងសាក្សីដោយចុងខែនេះ កម្ពុជាបានរៀបចំធ្វើឡើងជាលើកទី៣រួចទៅហើយ។ ដោយមានអង្គការសហប្រជាជាតិចូលរួមផងដែរ ហើយនេះមិនមែនជា ការចេញរបាយការណ៍ជាលើកទី១នោះ ឡើយ ។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បង្ហាញកិច្ចប្រឹងប្រែងដើម្បីប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជាដើម្បីធ្វើឱ្យសង្គមកម្ពុជា មានភាពស្អាតស្អំមានប្រយោជន៍សម្រាប់អភិវឌ្ឍប្រទេស និងផ្តល់ទំនុកចិត្តដល់ ប្រជាពលរដ្ឋនិងអ្នកវិនិយោគទុន។

ការបញ្ចេញប្រតិកម្មដោយច្រានចោលការចេញរបាយការណ៍វាស់វែងអំពីអំពើ ពុករលួយនៅកម្ពុជារបស់អង្គការតម្លាភាពអន្តរជាតិនេះធ្វើឡើងស្របពេលដែលអង្គការតម្លាភាពអន្តរជាតិបានបង្ហាញរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារឡឺ រ៉ូយ៉ាល់។ ក្នុងនោះសម្រាប់កម្ពុជាប្រជាពល រដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ នគរបាល និងមន្ត្រីរដ្ឋាភិបាលថា ពុករលួយជាងគេ។

ក្នុងរបាយការណ៍បានបង្ហាញឱ្យឃើញ ថា អំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់ សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈដូចជា ការធ្វើអត្តសញ្ញាណ ប័ណ្ណ បញ្ជីអត្រានុកូលដ្ឋាន មន្ទីរពេទ្យរដ្ឋ សាលារៀនរដ្ឋជាដើម ។

សូមរំលឹកថា កាលពីខែមុនអង្គការតម្លា ភាពអន្តរជាតិបានបង្ហាញពីលទ្ធផលនៃ សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ ប្រទេសចំនួន១៧៦ដោយចាត់ប្រទេស កម្ពុជាថា មានកម្រិតអំពើពុករលួយខ្ពស់ ហើយនៅតែឈរក្នុងចំណាត់ថ្នាក់ទាប បំផុតក្នុងចំណោមប្រទេសជា សមាជិក អាស៊ាន និងចំណាត់ថ្នាក់ទាប់បំផុតទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ហេង សូរិយា

omyintieng610

 


ចែករំលែក៖