ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាលក់ថ្នាំញៀន២នាក់រកឃើញថ្នាំ២កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នកដ្ឋាននគរបាលខេត្ត សហការជាមួយនឹងនគរបាលផ្នែកព្រហ្មទណ្ឌឃាត់ខ្លួនមុខសញ្ញាលក់ថ្នាំញៀន២នាក់ នៅចំណុចភូមិគោកព្នៅ ឃុំវ័ល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ករណីឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនទាំង២នាក់ខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នារសៀលម៉ោង៣ និង១០នាទី ហើយបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធី។

មន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌស្រុកសំរោងទងបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាលក់ថ្នាំញៀនត្រូវបានចាប់ខ្លួនទី.ឈ្មោះ គុជ ចន្នី ហៅក្នុយ អាយុ២៣ឆ្នាំ មានទីលំនៅភូមិលំពែងរាម ឃុំត្រពាំងគង និងទី២.ឈ្មោះ ផុន ផល្លា ហៅកី អាយុ៣០ឆ្នាំ រស់នៅភូមិគោកព្នៅ ឃុំវល្ល៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្រ្តីដដែលបានបន្តថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស២កញ្ចប់ និងម៉ូតូ១គ្រឿង ព្រមទាំងទូរស័ព្ទដៃ២គ្រឿង។

មន្រ្តីដដែលបានបញ្ជាក់ថា នៅក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានសហការក្រោមការសម្របសម្រួលពីមន្រ្តីតុលាការឈានទៅឆែកឆេរលំនៅដ្ឋានជនសង្ស័យឈ្មោះ ផុន ផល្លា បានរកឃើញសម្ភារមួយចំនួនពាក់ព័ន្ធនឹងឧបករណ៍ប្រើប្រាស់ថ្នាំញៀនផងដែរ៕ សេនា ស័ក្កិ

se se (1)


ចែករំលែក៖