ព័ត៌មានទាន់ហេតុការណ៍៖

កំពូលតារាចំរៀងទាំងពីរដួង លោកខេមរៈសិរីមន្ត និង កញ្ញា ឱកសុគន្ធកញ្ញា ធ្វើអោយកក្រើកការប្រគុំតន្ត្រី Tiger Street Football Festival 2017 សៀមរាបអង្គរ

ចែករំលែក៖

ក្រោយបញ្ចប់ការប្រកួតផ្តាច់ព្រ័តនៅមណ្ឌលសៀមរាបពានរង្វាន់បាលទាត់ Tiger Street Football Festival 2017 កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ក៏មានការប្រគុំតន្ត្រីខ្នាតយក្សដែលចូលរួមសម្តែងពីកំពូលចម្រៀងតារាខេមរៈ សិរីមន្ត រួមជាមួយ កញ្ញា ឪប សុគន្ធកញ្ញា ក.ទេព បូព្រឹក្ស ក.វី ឌីណែត និងលោក នួន សុធារ័ក្ស។

នៅក្នុងបរិយាកាសដ៏សែនរីករាយដែលអាចកើតមានឡើងដោយសារការរៀបចំរបស់ ក្រុមស្រាបៀរថៃហ្គ័រ លោក ខេមរៈ សិរីមន្តបានបកស្រាយ កាឡុក កាឡុក ដែលជាបទដ៏ល្បីរបស់លោកកាលពី២ឆ្នាំមុន ស្របគ្នានេះដែរ កញ្ញា ឪប សុគន្ធកញ្ញ ក៏បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទដែលមានចំណងជើតថា រាំអញ្ចេក ជាបទញាក់ និង កន្ត្រាក់អារម្មណ៍អ្នកចូលរួមទស្សនានៅទីលានអង្គរឃ្យុងយូស្រែកច្រៀងផងរាំតាមផង ៕

អត្ថបទៈ ថម សន

1 2 3 4 5 6


ចែករំលែក៖