ព័ត៌មានទាន់ហេតុការណ៍៖

មានឈ្មួញជួលប្រជាពលរដ្ឋ កាប់រុករានទន្ទ្រានដីព្រៃនៅតំបន់ឧទ្យានក្រវាញខាងត្បូង និងក្រវាញកណ្តាល

ចែករំលែក៖

ខេត្តកោះកុង ៖ យ៉ាងតិចដីព្រៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិក្រវាញខាងត្បូង និងឧទ្យានជាតិក្រវាញកណ្តាល ជិត៥០ហិកតា ត្រូវបានប្រជាពលរដ្ឋកាប់រុករានទន្ទ្រានដុតព្រៃធ្វើឡើងជារៀងរាល់ថ្ងៃ ដែលគេដឹងថា មានឈ្មួញនៅពីក្រោយខ្នងនៃបទល្មើសនេះ ។ សកម្មភាពកាប់រុករានទន្ទ្រានព្រៃយកដីនេះ ស្ថិតនៅចំណុចភូមិ ត្រពាំងឈើត្រាវ និងភូមិគគីរជប់ ឃុំប្ញស្សីជ្រំ ស្រុកថ្មបាំង ខេត្តកោះកុង ។

អាជ្ញាធរមូលដ្ឋានរួមទាំងសមត្ថកិច្ចជំនាញគ្រប់គ្រងតំបន់ឧទ្យានជាតិក្រវាញខាងត្បូង និងឧទ្យានជាតិក្រវាញ កណ្តាល មិនទាន់មានវិធានការទប់ស្កាត់ រហូតដល់គេទម្លាយថា អស់លោកមួយចំនួនអាចនឹងពាក់ព័ន្ធទៅនឹង ការកាប់ទន្ទ្រាននេះ តាមរយៈជួលប្រជាពលរដ្ឋជាដើម….។ ព្រៃឈើធំៗត្រូវបានកាប់ផ្តួលរំលំ គាស់ដុតកាន់តែ រាលដាល បន្ទាប់ពីដីព្រៃតំបន់នោះមានជីវជាតិ និងមានតម្លៃ ដែលពួកគេ កំពុងវាទទីបំផ្លាញ ។

សមត្ថកិច្ច និងអាជ្ញាធរ ក៏ដូចជាខាងសមត្ថកិច្ចជំនាញគ្រប់គ្រងឧទ្យានជាតិក្រវាញខាងត្បូង និងឧទ្យានជាតិ ក្រវាញកណ្តាលគួរទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ។ ថ្មីៗនេះ ប្រធានគណៈកម្មាធិការជាតិ បង្ក្រាបបទល្មើស ធនធានធម្មជាតិ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំង និងអាជ្ញាធរ ខាងបរិស្ថាន ខេត្តព្រះសីហនុ ចុះពិនិត្យមើលដោយផ្ទាល់ពីសកម្មភាព កាប់រុករានទន្ទ្រានយកដីព្រៃ នៅសង្កាត់កោះរុង ក្រុង- ខេត្តព្រះសីហនុ និងយកចិត្តទុកដាក់ទប់ស្កាត់ ក៏ដូចជាស្វែងរកសវតារអ្នកពាក់ព័ន្ធកាប់បំផ្លាញ ដើម្បីចាត់វិធាន ការតាមនីតិវិធី ។ ដូច្នេះ អាជ្ញាធរស្រុកថ្មបាំង ខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្ត ដែលជាសមា ជិករបស់គណៈ កម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរមានចំណាត់ការទៅលើបទល្មើសកាប់រុករាន ទន្ទ្រានយកដីព្រៃនេះឲ្យបានទាន់ពេលវេលា ៕ សុខខេមរា

B-2 B-3 B-5

B.phol7_

B-1


ចែករំលែក៖