ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា​ នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់៣៩ខ្នង

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានអគ្គីភ័យ បានឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣៩ខ្នងទាំងស្រុង កាលពីល្ងាចថ្ងៃទី១ ខែមិនាឆ្នាំ២០១៧ នៅចំណុចក្លឹបកម្សាន្តចតុមុខ តាមបណ្តោយផ្លូវជាតិ លេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយនឹង

លោកស្រី ម៉ែន នារីសុភគ្ត្រ័ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុដើម្បីនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន៤៨គ្រួសារ ដែលរងគ្រោះផងដែរ ។

ដើម្បីសួរនាំជនរងគ្រោះ និងបានសម្ដែងនូវការសោកស្ដាយ យ៉ាងក្រៀមក្រំ ចំពោះគ្រោះមហន្តរាយនេះព្រមទាំងបានធ្វើការបែងចែកអំណោយទៅដល់ប្រជាពលរដ្ឋដែលរងការខូចខាតដោយសារអគ្គិភ័យឆាបឆេះផ្ទះនៅត្រង់ចំណុចក្លឹបកម្សាន្តចតុមុខ តាមបណ្តោយផ្លូវជាតិ លេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពោលនៅខាងជើងស្ពានជ្រោយចង្វារ នៅល្ងាចមិញនេះ ជាលទ្ធផល នៃការខូចខាត ផ្ទះរបស់ប្រជាពលរដ្ឋមានចំនួន៣៩ខ្នងផ្ទះ និងមានសរុបចំនួន៤៨គ្រួសារលក្នុងមួយគ្រួសារទទួលបាន

-អង្ករចំនួន៣០គីឡូក្រាម

-តង់កៅស៊ូ ០១

-មី ១កេះ , ទឹកត្រីមួយយួរ , ត្រីខកំប៉ុង០១ ឡូ ,

-ធីបមួយកញ្ចប់ រួមមាន(ភួយ១, សារ៉ុង១, ក្រមា១, មុងមួយ, និងថវិការចំនួន ១០០,០០០៛) ៕ស តារា

 
image4 image10 image7 image8


ចែករំលែក៖