ខេត្តកណ្តាល៖ អាជ្ញាធរ ឃុំកំពង់អុស ស្រុកពញាឮ ខេត្ដកណ្ដាល ដោយបានសហការជាមួយក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៏ បានចុះបូមទឹក ពីអាងស្ដុកទឹក កំពង់អុស ដាក់ស្រែ កសិករ ៣៩ គ្រួសារ លើផ្ទៃដី ១១០ ហិកតា ដើម្បីប្រកបអាជីវកម្មដំណាំស្រូវក្រអូបធម្មជាតិ ដែល មានតម្លៃខ្ពស់ នៅ លើទីផ្សារ ព្រោះ ដំណាំស្រូវប្រភេទនេះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញឲ្យប្រជាកសិករ នាំគ្នា បង្កបង្កើនផលឲ្យបានច្រើន ព្រោះចំណេញ ពេល វេលា និងថវិកា ។
លោកតាំង សុខឃី តំណាងឲ្យ អាជ្ញាធរឃុំកំពង់អុស និងតំណាងក្រមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧នេះថា ៖ ថ្ងៃនេះ ក្រុមហ៊ុនបាន ប្រើប្រាស់គ្រឿងចក្រដើម្បីកាប់បង្ហូរទឹកដែលក្រុមហ៊ុនបានស្តុកទុកបញ្ចូលទៅកាន់ដីស្រែ របស់ប្រជា កសិករដែល មានទំហំប្រមាណ១១០ហិកតា ស្មើនឹង៣៩ គ្រួសារ ដើម្បី អោយពួកគាត់មានលទ្ធភាពបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងលើកទី២ ជូនប្រជាកសិករដែលស្ថិត ក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
លោកបន្តថា ៖ កន្លងមក ពួកគាត់បង្កបង្កើន ផលស្រូវបានតែ១ លើកប៉ុណ្ណោះក្នុង ១ឆ្នាំៗ ប៉ុន្តែនៅពេលនេះក្រុមហ៊ុនបានផ្ដល់ទឹកជូនទៅ ពួកគាត់នឹងអាចបង្ក បង្កើនផលស្រូវបាន២លើកក្នុង១ឆ្នាំ ។ ការផ្តល់ទឹកជូនប្រជា កសិករនេះមិនមែនជាលើក១ទេ គឺក្រុមហ៊ុនតែងតែ អនុវត្តន៍ជារៀងរាល់ឆ្នាំក្នុងការចែកចាយទឹកជូនប្រជាកសិករធ្វើស្រែប្រាំង ដែលពួក គាត់មានផ្ទៃស្រែជាប់នឹងតំបន់អភិវឌ្ឍន៍កំពង់អុសនេះ ដោយមិនគិតកម្រៃអ្វីទាំងអស់ ។ សំខាន់ជួយជម្រុញឲ្យ ប្រជាកសិករទទួលបានទឹកប្រើប្រាស់តាមតម្រូវការស្មើៗគ្នា ។
លោកស្រី ស៊ុំ ស៊ីណុំ ប្រជាកសិករ អាយុ៤១ ឆ្នាំ រស់នៅភូមិដងគោម ដែលទទួលបាននូវការចែកចាយទឹក របស់ក្រុម ហ៊ុនចូលដីស្រែរបស់គាត់នេះ បានថ្លែងដោយទឹកចិត្តត្រេកអរ និងថ្លែងអំណរគុណចំពោះសកម្ម ភាពមនុ ស្រធម៏នេះថា៖ ដីស្រែរបស់គាត់ បង្កបង្កើនផលបានតែ ១ លើកប៉ុណ្ណោះក្នុង១ឆ្នាំ តែនៅពេលបានទឹក នេះ គឺគាត់អាចដាំដុះស្រូវជាលើកទី២បានយ៉ាងងាយ ដែលទទួលនូវទិន្នផលស្រូវទ្វេរដង។
សូមបញ្ចាក់ថា ៖ ក្នុងឪកាសផ្តល់ទឹកជូនប្រជាកសិករនៅជាប់តំបន់អភិវឌ្ឍន៍ កសិកម្ម សុខសែនជ័យនេះ ក្រុមហ៊ុន ក៏ ចាប់ផ្តើមដំណើរការការដាំដុះដំណាំស្រូវរបស់ខ្លួនដែរលើទំហំផ្ទៃដី៩៨០ហិកតា ដោយស្ថិតក្នុង តំណាក់កាលចាប់ផ្តើមព្រូសពូជស្រូវយ៉ាងមមាញឹកផងដែរ ៕ សំរិត