ពេលថ្មីៗនេះកម្លាំងទាហានអីុរ៉ាក់បាន រកឃើញទីតាំងនៅក្រោមដីរបស់ក្រុម អ៊ិស្លាម IS ទុកសម្រាប់ហ្វឹកហាត់ខ្មាន់ កំាភ្លើងរបស់ខ្លួន។ ទីតាំងហ្វឹកហាត់នៅក្រោមដីនោះត្រូវបានរកឃើញកាលពីថ្ងៃទី១ខែមីនា នៅកណ្តាលទីក្រុង Mosul។
ទីតាំងហ្វឹកហាត់នៅក្រោមដីនោះត្រូវបានក្រុមភេរវកម្ម IS បង្កើតឡើងតាំងពី ឆ្នាំ២០១៤ នៅពេលដែលពួកគេបាន ដណ្តើមការគ្រប់គ្រងនៅទីនោះ។ ទីតាំងក្រោមដីមានជម្រៅ៣ម៉ែត្រស្ថិតនៅភាគ ខាងជើងទីក្រុងម៉ូស៊ុល។
មេបញ្ជាការកងទ័ពអីុរ៉ាក់ដែលបានដឹកនាំវាយប្រហារដណ្តើមជ័យជម្នះគ្រប់គ្រងទីក្រុងខាងលើបានឲ្យដឹងថា ភាគច្រើន ខ្មាន់កាំភ្លើងដែលត្រូវហ្វឹកហាត់នៅទីនោះគឺជាជនបរទេស។ នៅទីតាំងនោះបាន បំពាក់សម្ភារគ្រាប់គ្រាន់សម្រាប់សកម្ម ភាពហ្វឹកហាត់របស់ IS ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរកងកម្លាំងសន្តិសុខអីុរ៉ាក់ ទើបទទួលបានការគ្រប់គ្រងលើផ្លូវដ៏សំខាន់ ចុងក្រោយនៅខាងក្រៅទីក្រុងមូស៊ូលដែល ភ្ជាប់ទៅនឹងតំបន់ឈរជើងរបស់ពួករដ្ឋ អ៊ិស្លាមផ្សេងទៀតក្នុងពេលធ្វើការប្រយុទ្ធ ដណ្តើមយកស្រុក Wadi al-Hajar ។
តាមសេចក្តីរាយការណ៍ពីប៊ីប៊ីស៊ីកង កម្លាំងអុីរ៉ាក់បានកាត់ផ្តាច់មិនឲ្យពួកអ៊ិស្លាម ជ្រុលនិយមចូលទៅប្រើផ្លូវហៃវ៉េនៅក្បែរ ភូមិ Badush ដែលមានចម្ងាយប្រហែល ៦ម៉ាយខាងលិចទីក្រុងម៉ូស៊ុល ហើយផ្លូវ ហៃវ៉េនោះគឺភ្ជាប់ទៅនឹងទីក្រុង Tal Afar ដែលជាទីឈរជើងប្រចាំការដ៏រឹងមាំមួយ របស់ពួករដ្ឋអ៊ិស្លាមជ្រុលនិយម។
គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការ វាយសម្រុកនាពេលថ្មីៗនេះកងកម្លាំងអីុរ៉ាក់ បានបណ្ដេញពួកអ៊ិស្លាមជ្រុលនិយមចេញ ពីអាកាសយានដ្ឋានអន្តរជាតិម៉ូស៊ុលមូល ដ្ឋានទ័ព al-Ghazlani ស្ថានីយថាមពល អគ្គិសនីដ៏ចម្បងមួយស្រុក al-Jawsaq និងស្រុក al-Tayyaran ដែលស្ថិតនៅខាងត្បូងនៃទីក្រុងម៉ូស៊ុលភាគខាងលិច ៕ ម៉ែវ សាធី