ខេត្តត្បូងឃ្មំុ៖ រថយន្តពីគ្រឿងបុក គូទគ្នាបណ្តាលឲ្យព្រូ ពីរនាក់ដែលអង្គុយក្នុងកាប៊ីនបាក់ជើងទាំងពីរចំនួន២នាក់ ចំណែកអ្នកបើកបរ មិនមានរងរបួសទេ ដោយគេបួងចង្កូតយកផុតតែគេ ហើយករណីនេះត្រូវបានជំនាញត្រួតពិនិត្យឃើញថា រថយន្តបង្កហ្រ្វាំងមិនសីុ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង៤៦នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅលេីផ្លូវជាតិលេខ7 ចន្លោះបង្គោលគីឡូម៉ែត្រលេខ139 -140 ចំណុចមុខផ្ទះឈ្មោះ ពុត ឈាងអាន ភេទប្រុស ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក មុត វុទ្ធី មន្រ្តីនគរបាលចរាចរ ស្រុកត្បូងឃ្មំុបានឲ្យដឹងថា រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4291 បេីកបរដោយឈ្មោះ ហុីម រ៉ុយ ភេទប្រុស អាយុ27ឆ្នាំ នៅភូមិមង់ទី7 ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ( របួសស្រាល ) រួមដំណេីរ ឈ្មោះ នេត សុខរស់ ភេទប្រុស ជាតិខ្មែរ អាយុ39ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា ( របួសធ្ងន់ ) និងរួមដំណេីរដោយ ឈ្មោះ សែម មុំ ប្រុស អាយុ28ឆ្នាំ ជាតិខ្មែរ នៅភូមិមង់ទី6 ឃុំ ស្រុកជាមួយគ្នា ( រងរបួសធ្ងន់ ) បង្កជាមួយរថយន្ត ម៉ាក FAW ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ-3C-3711មិនស្គាល់ឈ្មោះនិងអស័យដ្ឋានអ្នកបេីកបរ ( ចុះរត់គេចខ្លួនបាត់ ) ទិសដៅស្របគ្នា ពីកេីតទៅលិច រថយន្ត FAW បេីកពីមុខឈប់ រថយន្តហុីយ៉ាន់ដាយបេីកពីក្រោយ ទៅបុកគូទរថយន្តFAW ។
ករណីនេះដោយសារមូលហេតុ កត្តាយាន្ត(ហ្វា្រំងរថយន្តហុីយ៉ាន់ដាយមិនសុី) បណ្តាលឲ្យខូចខាតៈ រថយន្តហុីយ៉ាន់ដាយ (កំរិតធ្ងន់ ) រថយន្តFAW(កំរិតស្រាល) ។
ក្រោយកេីតហេតុ ជំនាញចរាចរណ៍ស្រុកត្បូងឃ្មុំប្រមូលវត្ថុតាងរថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ វណ្ណះ