ព័ត៌មានទាន់ហេតុការណ៍៖

លោកវើក សាមឿន ដឹកនាំក្រុមការងារបក្សសង្កាត់ដង្កោចុះលើកស្លាកបានចំនួន៦០ស្លាកក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោ និងជាចៅសង្កាត់ដង្កោ លោក វើក សាមឿន និងលោកស្រី សឿង សេរី ចៅសង្កាត់រងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០ ១៧ បានដឹកក្រុមការងារចុះលើកស្លាក់គណៈបក្សថ្មីនៅតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរនិងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោបានសរុបចំនួន៦០ស្លាកហើយ ក្នុងចំណោម៧២ស្លាក ដែលនិងកំពុងបន្តលើកបន្ថែមឲ្យរួចរាល់តាមគោលការណ៍ ខណៈដែលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

លោក វើក សាមឿន បានលើកឡើងថា ក្រុមការងារបក្សសង្កាត់ដង្កោបានចុះលើក ស្លាកគណៈបក្សប្រជាជនកម្ពុជា ដាក់នៅតាមផ្លូវក្នុងភូមិនិមួយៗបានចំនួន៦០ស្លាកក្នុងចំណោម៧២ស្លាក ហើយការចុះលើកស្លាកគណៈបក្សនោះគឺយើងតម្រូវដាក់នៅច្រកផ្លូវសំ ខាន់ៗងាយស្រួលបងប្អូនពលរដ្ឋយើងបានមើលឃើញស្លាកគណៈបក្សប្រជាជនដែលមានរូបសម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្ស និងរូប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិតិ្តយស។ លោកបន្តលើកឡើងថា នៅសល់ចំនួន១២ស្លាកទៀតដែលនឹងបន្តចុះលើកបន្ថែមទៀតឲ្យរួចរាល់តាមគោលការណ៍។

លោក វឿក សាមឿន ក៏បានបញ្ជាក់បន្ថែមថា យើងបានប្តេជ្ញាចិត្តថានឹងយកឈ្នះឲ្យ ខាងតែបាននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ។ យើងបានឃើញហើយមានតែគណៈបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពជូន ជាតិមាតុភូមិ ទីណាមានគណៈបក្សប្រជាជនទីនោះមានការអភិវឌ្ឍន៍។ ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំប្រទេសយើងឲ្យមានការរីកចម្រើនលើគ្រប់វិស្ស័យ ហេដ្ឋារចនា សម្ព័ន្ធ ស្ពាន ផ្លូវ ថ្នល់ ស្ពានអាកាស សាលារៀន វត្តអារ៉ាម។ ទាំងនេះជាសមិទិ្ធផលដែល ផ្តើមចេញពីបាតដៃទទេ ក្រោយថ្ងៃរំដោះ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះប្រជាពលរដ្ឋយើងបានយល់ បានឃើញអស់ហើយពីសកម្មភាពរបស់ថ្នាក់ដឹកនាំនៃគណៈបក្សប្រជាជន កម្ពុជាយើង។

លោកបន្តថា ការលើកស្លាកគណៈបក្សប្រជាជនកម្ពុជាយើងនៅតាមច្រកផ្លូវភូមិគឺសំ ដៅលើកកម្ពស់ស្មារតីឲ្យពលរដ្ឋយើងគាត់កាន់តែយល់ច្បាស់ពីភាពរីកចម្រើន សូម្បីតែនៅ ក្នុងភូមិដែលពីមុនផ្លូវដីហុយហើយបច្ចុប្បន្នដោយមានការណែនាំពីរាជរដ្ឋាភិបាលកម្ពុជាគឺបានប្រែក្លាយជាផ្លូវបេតុងស្ទើតែទាំងស្រុង នេះជាស្មារតីដឹកនាំរបស់គណៈបក្សប្រជាជនបានយកចិត្តទុកដាក់មកដល់មូលដ្ឋានយើង។ លោកវឿក សាមឿន ក៏បានបន្តឲ្យដឹងទៀត ថា ទោះបីជាយ៉ាងណាក៏ដោយគណៈបក្សប្រជាជនកម្ពុជានឹងយកឈ្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤មិថុនាខាងមុខនេះ ដើម្បីបន្តពង្រឹង និងអនុវត្តន៍ ភូមិឃុំមានសុវតិ្ថភាព បំរើរាស្ត្រ ការពារ មិនថាទីណាៗនោះទេគណៈបក្សប្រជាជនយើងបានប្តេជ្ញារក្សាការពារ សុខសន្តិភាពជូនប្រជាពលរដ្ឋយើង និងអភិវឌ្ឍន៍៕ តាឡឹម

ae (1) ae (2) ae (3)


ចែករំលែក៖