ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែសំុលុយឪពុក២ពាន់រៀលទិញស្រាផឹកមិនបាន ទាញពូថៅគម្រាម នគរបាលឃាត់ខ្លួនល្មម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនឈាមរាវ ចិត្តភ្លើងម្នាក់ ត្រូវបាននគរបាលស្រុកសំរោងទងឃាត់ខ្លួន ខណៈដែលខឹងឪពុកសំុលុយ២ពាន់រៀលទិញស្រាផឹកមិនបាន ក៏ទៅទាញពូថៅគម្រាមកាប់ប្រហារនោះ ។

ហេតុការណ៍ឃាត់យុវជនខាងលើនេះ បានសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិរលំាងគ្រើល ឃំុរលំាងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកបាននិយាយឲ្យដឹងថា យុវជនដែលឃាត់ច្លួននោះឈ្មោះ អ៊ែល ដាម៉ូ អាយុ 23ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលាំងគ្រេីល ឃំុរលាំងគ្រេីល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលបានបន្តថា មុនពេលឃាត់ខ្លួន គឺយុវជនខាងលើបានផឹកស្រាស្រវឹងជោក ហើយបានមកសំុលុយពីឪពុកចំនួន២ពាន់រៀលយកទៅទិញស្រាផឹកទៀត ប៉ុន្តែឪពុកមិនអោយ ក៏ស្រាប់តែកូនប្រុសរូបនោះ ស្ទុះទៅ យកពូថៅដេញកាប់ឪពុកឈ្មោះនៅ សំអឿន អាយុ42ឆ្នាំ និងវ៉ៃបំផ្លាញសម្ភារមានៈ ទូចិញ្ចឹត្រី ចង្រ្កាដាំបាយ និងឆ្នាំ ចានមួយចំនួនទៀត។

បន្ទាប់មក ឪពុកម្តាយបានដាក់ពាក្យបណ្តឹង អោយផ្តន្ទាតាមច្បាប់ ។

ករណីនេះជំនាញកំពុងកសាងសំណំុរឿងបញ្ជូនទៅការិយាល័យជួញជូរ និងការពារអនីតិជន ៕ សេនាស័ក្តិ

de


ចែករំលែក៖